សម្ដេចតេជោ ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីថ្មីឥណ្ឌូណេស៊ី, បន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី  

ម្សិលមិញ ម៉ោង 05:44:PM

 

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរ និងជូនពរ លោក Prabowo Subianto នាឱកាសពិធីចូលកាន់តំណែងជាប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

តាមយរយៈសារលិខិតជូនពរ ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្ដេចតេជោ ប្រធានព្រឹទ្ធសភាផ្ទាល់ សម្ដេចមានសេចក្តីសោមនស្ស រីករាយចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះលោក នាឱកាសនៃពិធីចូលកាន់តំណែងរបស់ លោកជាប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នាថ្ងៃនេះ។
«ខ្ញុំមានជំនឿជាក់យ៉ាងមុតមាំថា លោកនឹងបំពេញតួនាទីថ្មីនេះប្រកបដោយស័ក្តិសិទ្ធភាព ដោយសារសមត្ថភាពដឹកនាំ, បទពិសោធ ក្នុងវិស័យសាធារណៈដ៏ទូលំទូលាយ និងការប្តេជ្ញាចិត្តរបស់លោកក្នុងការធ្វើឱ្យប្រទេសជាតិ និង ប្រជាជនកាន់តែប្រសើរឡើង បន្ថែមពីលើការគាំទ្រពីប្រជាជន»។ នេះជាប្រសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោ បានលើកឡើងថា សម្ដេចក៏ជឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី លោក នឹង បន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឥណ្ឌូណេស៊ីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៧។

ជាមួយគ្នានេះ សម្ដេចប្រធានព្រឹទ្ធសភា មានប្រសាសន៍គូសបញ្ជាក់ថា «ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក, រដ្ឋបាលរបស់លោក និងក្រុមប្រឹក្សា តំណាងប្រចាំតំបន់ (ព្រឹទ្ធសភា) នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាង រដ្ឋាភិបាលនិងសភារបស់យើង ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិទាំង ពីររបស់យើង»។

សូមជម្រាបជូនថា លោក Prabowo Subianto បានចូលកាន់តំណែងជាប្រធានាធិបតីទី៨របស់ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសលទ្ធិប្រជាធិបតេយ្យដ៏ធំបំផុតទីបីរបស់ពិភពលោក កាលពីថ្ងៃអាទិត្យ ទី២០ ខែតុលា ឆ្នាំ២០២៤។

លោក Prabowo មានជន្មាយុ ៧៣ឆ្នាំ ធ្លាប់ជាមេបញ្ជាការយោធា និងបានឈ្នះឆ្នោតប្រធានាធិបតីកាលពីខែកុម្ភៈ។ លោកបានស្បថចូលកាន់តំណែង ក្នុងពិធីមួយនៅសភាឥណ្ឌូណេស៊ី។ ក្នុងសុន្ទរកថារបស់លោក លោក Prabowo បានសន្យាថា នឹងក្លាយជាប្រធានាធិបតី សម្រាប់ប្រជាជនឥណ្ឌូណេស៊ីទាំងអស់ និងបានអំពាវនាវឲ្យមានការរួបរួមជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា៕អាចជារូបភាពនៃ អត្ថបទប្រហែល​ជារូបភាពពណ៌នានៃ Blueprints និង អត្ថបទ

ពត័មានពេញនិយម