ស្រីស្អាតម្នាក់ បើករថយន្ដមកលោតទឹក ធ្វើអត្ដឃាត

ម្សិលមិញ ម៉ោង 05:48:PM

 

រាជធានីភ្នំពេញ៖ នារីវ័យក្មេងម្នាក់ មិនកើតមានវិបត្ដិផ្លូវចិត្ត ពីរឿងអ្វី បែរជាបើករថយន្តតូយ៉ូតា ព្រូស មកលោតទម្លាក់ខ្លួនពីលើស្ពានជ្រោយចង្វា បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូល ថ្ងៃទី២១ ខែតុលាឆ្នាំ ២០២៤ នៅតាមផ្លូវជាតិលេខ៦អា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបឋម បានឲ្យដឹង ថា នៅមុនពេលកើតហេតុ គេបានឃើញនារីម្នាក់បានបើករថយន្ត ម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CA-4950 តាមបណ្ដោយផ្លូវជាតិលេខ៦អា នៅក្នុងទិសដៅពីកើតមកលិច។ លុះពេលនារីរងគ្រោះបានបើករថយន្ដមកដល់លើស្ពាន ក៏ឈប់រថយន្ដ ហើយបើកទ្វារចេញ ពីរថយន្ដ ហើយបានលោតទម្លាក់ខ្លួនចូលក្នុងទន្លេបាត់។ ភ្លាមៗនោះ អ្នកធើ្វដំណើរតាមផ្លូវ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកកាន់កន្លែងកើតហេតុ។

បើទោះជាយ៉ាងណា ករណីនេះក៏គ្មានអ្នកណាម្នាក់បានដឹង ថា នារីរងគ្រោះបានកើតទុក្ខផ្លូវចិត្ត ពីរឿងអ្វី រហូតឈានដល់ការសម្លាប់ខ្លួនបែបនេះដែរ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកយករថយន្ត ទៅរក្សាទុកនៅអធិការនគរបាលខណ្ឌជ្រោយចង្វា ដើម្បីស្រាវជ្រាវស្វែងរកក្រុមគ្រួសារ មកទទួលយករថយន្តត្រឡប់ទៅវិញ ហើយបន្ដស្វែងរកសាកសពរបស់នារីរងគ្រោះ៕

ពត័មានពេញនិយម