អភិបាលរាជធានីណែនាំខណ្ឌ និងសង្កាត់ ខិតខំដោះស្រាយសំណូមពរនានាមុននឹងបញ្ជូនមកថ្នាក់រាជធានីដោះស្រាយ

19 ម៉ោងមុន

មិន​មាន​ការពណ៌នា​រូបថត​ទេ។

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ ពិនិត្យដោះស្រាយរាល់សំណើរ និងសំណូមពរនានាជាមុនសិន មុននឹងបញ្ជូនសំណើរ និងសំណូមពរទាំងនោះមកថ្នាក់រាជធានីដោះស្រាយ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌ និងសង្កាត់ទាំង១០៥ ពិនិត្យដោះស្រាយរាល់សំណើរ និងសំណូមពរនានាជាមុនសិន មុននឹងបញ្ជូនសំណើរ និងសំណូមពរទាំងនោះមកថ្នាក់រាជធានី គឺត្រូវតែច្បាស់លាស់ថា ជាសំណើរ និងសំណូមពរ ដែលថ្នាក់ខណ្ឌ សង្កាត់បានប្រឹងប្រែងអនុវត្តអស់ពីសមត្ថិភាព គឺមិនមែនជាសំណើរ និងសំណូមពរ ដែលខ្លួនឯងមិនទាន់បានអនុវត្តនោះទេ ហើយលើកឡើងជាសំណើរសំណូមពរយករួចខ្លួន។អាចជារូបភាពនៃ 6 នាក់, ជើងតម្កល់ និង អត្ថបទ

ការណែនាំរបស់ឯកឧត្តម ឃួង ស្រេង បែបនេះបានធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ក្នុងវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រយៈពេល៣ឆ្នាំ ២០២១ ដល់២០២៣ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។អាចជារូបភាពនៃ 15 នាក់ និង ជើងតម្កល់

ឯកឧត្តម ឃួង ស្រេង បានបន្តថា ថ្នាក់ដឹកនាំខណ្ឌ សង្កាត់ មិនមែនជាចៅហ្វាយរបស់ប្រជាពលរដ្ឋទេ តែជាអ្នកបំរើរបស់ប្រជាពលរដ្ឋ។ ក្នុងនាមជាអ្នកបំរើរបស់ប្រជាពលរដ្ឋ ត្រូវតែដឹងឱ្យបានគ្រប់ជ្រុងជ្រោយពីសុខទុក្ខ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ហើយនាំគ្នា ដោះស្រាយជូនពលរដ្ឋ បើដោះស្រាយអស់ពីលទ្ធភាព ឬគ្មានលទ្ធភាពដោះស្រាយត្រូវតែ សុំការអន្តរាគមនពីរដ្ឋបាលរាជធានី កុំស្នើសុំអន្តរាគមនទាំងខ្លួនឯងមិនទាំងបានអនុវត្តផងនោះទេ។អាចជារូបភាពនៃ 8 នាក់, ជើងតម្កល់ និង អត្ថបទ

ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីបានមានប្រសាសន៍ថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីពិគ្រោះពិភាក្សារវាងរាជរដ្ឋាភិបាលជាមួយនឹងរដ្ឋបាលថ្នាក់ក្រោមជាតិ រួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់សម្រេចការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ អាចជារូបភាពនៃ 5 នាក់ និង ជើងតម្កល់

ឯកឧត្ដម ម៉ប់ សារិន បានបន្តទៀតថា ការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវធ្វើឡើងរៀងរាល់៣ឆ្នាំម្តង ដោយចាប់ផ្តើមពីឆ្នាំ២០២៤ ដែលមានការចូលរួមពីតំណាងស្ថាប័ននីតិប្បញ្ញតិ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងប្រធានស្ថាប័ននានានៃរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័ន ពាក់ព័ន្ធនានា តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ និងតំណាងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ ក្រោមជាតិ ស្ថាប័នមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកពាក់ព័ន្ធនានា។អាចជារូបភាពនៃ 5 នាក់ និង អត្ថបទ

ឯកឧត្ដមបញ្ជាក់ថា វេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល ៣ឆ្នាំ ២០២១ ដល់២០២៣ នៅរាជធានីភ្នំពេញរៀបចំឡើងដើម្បីបូកសរុបវឌ្ឍនភាព ពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈម និងសំណើរ សំណូមពរនានា ពីថ្នាក់សង្កាត់ទាំង១០៥ និងថ្នាក់ខណ្ឌទាំង១៤ ឈានទៅបូកសរុបរបាយការណ៍អំពីលទ្ធផលនៃវេទិកាថ្នាក់រាជធានី ដាក់ជូន គ.ជ.អ.ប ដើម្បីពិនិត្យពិភាក្សា និងដោះស្រាយបញ្ហានានា មុននឹងដាក់ស្នើបញ្ហាប្រឈមដែលនៅសេសសល់ទៅក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការពិនិត្យពិភាក្សា និងដោះស្រាយរួម ។អាចជារូបភាពនៃ 2 នាក់, ជើងតម្កល់ និង អត្ថបទ

ឯកឧត្ដម ម៉ប់ សារិន បានបន្តថា វេទិកានៅថ្នាក់រាជធានីភ្នំពេញនឹងផ្តោតទៅលើខ្លឹមសារសំខាន់ៗ លើការដោះស្រាយនូវស្ថានភាព និងបញ្ហាប្រឈមនានាពាក់ព័ន្ធទៅនឹងការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនាពេលកន្លងមកដូចជា រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីការងាររបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់ មុខងារជាអាណត្តិ និងមុខងារដែលបានផ្ទេររបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់ ធនធានមនុស្សរបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់ ធនធានហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់រដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់។អាចជារូបភាពនៃ 9 នាក់, ជើងតម្កល់ និង អត្ថបទ

គួរបញ្ជាក់ថា ក្នុងវេទិកានេះក៏មានបទអន្តរាគមន៍ របស់រដ្ឋបាលខណ្ឌ និងសង្កាត់ជាបន្តបន្ទាប់ផងដែរ ដោយលើកឡើងពីការអភិវឌ្ឍមូលដ្ឋាន ការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវារដ្ឋបាល ការដោះស្រាយវិវាទមូលដ្ឋាន ការប្រើប្រាស់ថវិកាអភិវឌ្ឍន៍ ការផ្តល់សេវាតាមរយៈការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានៅច្រកចេញចូលតែមួយ រចនាសម្ព័ន្ធគ្រប់គ្រង និងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខណ្ឌ និងការគ្រប់គ្រងចំណូល និងការអភិវឌ្ឍមូលដ្ឋានជាដើម៕អាចជារូបភាពនៃ 4 នាក់, ជើងតម្កល់ និង អត្ថបទ

ពត័មានពេញនិយម