រថយន្ដមួយគ្រឿង ក្រឡាប់ចង្គ្រាង ចាក់ផ្លែដូងពេញផ្លូវ

21 ម៉ោងមុន

 

រាជធានីភ្នំពេញ៖ រថយន្ដមួយគ្រឿង កំពុងតែបើកបរ ស្រាប់តែក្រឡាប់ផ្ងារជើង ចាក់ផ្លែដូងចោលពេញផ្លូវ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅតាមផ្លូវលេខ៣៥៥ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មានរថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ដឹកផ្លែដូង តាមបណ្ដោយផ្លូវលេខ៣៥៥ នៅក្នុងល្បឿនធម្មតា។ លុះពេលរថយន្ដបានបើកមកដល់ចំណុចកើតហេតុ ក៏កិនចំពីលើគម្របលូ បណ្ដាលឲ្យបែក ហើយផុងកង់ចូលទៅក្នុងប្រអប់នោះ បណ្ដាលឲ្យក្រឡាប់ចង្គ្រាង ចាក់ដូងចោលពេញដី។ ប៉ុន្ដែគ្រោះថ្នាក់ចរាចរណ៍នេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់មនុស្សនោះឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ចាត់ការតាមនីតិវិធី ហើយបានប្រាប់ឲ្យម្ចាស់រថយន្ដ រកមធ្យមផ្សេង មកដឹកផ្លែដូងទាំងនោះ ដើម្បីបន្ដដំណើរទៅកាន់គោលដៅរបស់គេ៕

ពត័មានពេញនិយម