សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនបារាំង ដែលមានបំណងមកបណ្តាក់ទុននៅកម្ពុជា

09-កក្តដា-2024 - ម៉ោង 01:36:PM

May be an image of 4 people and text

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនបារាំង ដែលជ្រើសរើសនិងមានបំណងមកបណ្តាក់ទុននៅកម្ពុជាដោយផ្ទាល់ ឬចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក។
នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញវិនិយោគិនបារាំងទាំងអស់ មកស្វែងយល់ពីសក្ដានុពលវិនិយោគដ៏ធំធេង ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែបនិងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកផលប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីរបស់កម្ពុជា-បារាំង។

May be an image of 8 people, dais and text


សូមបញ្ជាក់ថា វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំឡើងក្រោមកិច្ចសហការរវាងសភា ពាណិជ្ជកម្ម កម្ពុជា និងឧស្សាហកម្មបារាំង-កម្ពុជា (CCIFC)។ វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំលើកទី១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសបារាំង។


នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-បារាំង ជាលើកទី២នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កម្ពុជាខ្លួនជាស្រេចក្នុងការស្វាគមន៍ និងការផ្តល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ចដល់វិនិយោគិន និងធុរជន ខ្ញុំសូមស្វាគមន៍ចំពោះការសម្រេចការសម្រេចចិត្តដ៏ឆ្លាតវៃរបស់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនបារាំង ដែលជ្រើសរើស និងមានបំណងមកបណ្តាក់ទុននៅកម្ពុជាដោយផ្ទាល់ ឫចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក»។

May be an image of 3 people and text


សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញសុទិដ្ឋិនិយមថា បន្ទាប់ពីវេទិកាធុរកិច្ចកម្ពុជា-បារាំង ជាលើកទី២នេះរួច កម្ពុជានឹងទទួល បានទំហំវិនិយោគ និងធុរកិច្ចបារាំងបន្ថែមទៀត ដែលអាចបំបែកកំណត់ត្រាឆ្នាំមុនៗ។
ឆ្លៀតក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសដែរថា កម្ពុជាគឺជាបេក្ខភាពរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ នៅទីក្រុងប្រវត្តិសាស្ត្រនៅខេត្តសៀមរាប ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះនឹងបង្ហាញអំពីបេតិកភ័ណ្ឌវប្បធម៌ និងការប្ដេជ្ញាចិត្តរបស់កម្ពុជាចំពោះគុណតម្លៃនៃហ្វ្រង់កូហ្វូនី។

May be an image of 3 people, dais and text that says 'CÉRÉMONIE DE SIGNATURE บ PROTOCOLE D'ACCORD STPM ធរបការ FRANCE CAMBODGE LINNE សភាពាណិជ្ជកម្មា AMBODIA OFCO AMBODIACHAMBEROFCO OF'


សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ដែរថា កិច្ចប្រជុំកំពូលនេះគឺជាឱកាសមួយដើម្បីបង្ហាញពីសមិទ្ធផល និងលើកកម្ពស់ភាពសម្បូរបែបនៃវប្បធម៌ និងភាសារបស់យើង នឹងពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសហ្វ្រង់កូហ្វូនីដទៃទៀតផងដែរ៕

ពត័មានពេញនិយម