សម្តេចតេជោ ហ៊ុន សែន ស្នើភាគីក្នុងតំបន់សមុទ្រចិនខាងត្បូងត្រូវគោរព និងអនុវត្ត DOC ដើម្បីបន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយ

09-កក្តដា-2024 - ម៉ោង 01:25:PM

May be an image of 4 people, dais, the Oval Office and text

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា ភាគីទាំងអស់នៅក្នុងតំបន់សមុទ្រចិនខាងត្បូងត្រូវ គោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) ដើម្បីបន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយ។

May be an image of 1 person, the Oval Office and dais

សម្តេចថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

May be an image of 1 person, dais and text
ការស្នើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីហ្វីលីពីន កាលពីខែមុន បានដាក់សំណើមួយទៅកាន់ UN ដើម្បីទាមទារពង្រីកព្រំដែនទឹក ខណៈស្វែងរកការទទួលស្គាល់នូវសិទ្ធិរបស់ខ្លួន ក្នុងការគ្រប់គ្រងលើសពីតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) ដែលមានចម្ងាយ ២០០ម៉ាយ៍ (ជាង៣០០គីឡូម៉ែត្រ) នៅក្នុងសមុទ្រចិនខាងត្បូង។ ក្រោយមក វៀតណាមនិយាយថា ខ្លួនមានឆន្ទៈពិភាក្សាជាមួយហ្វីលីពីន និងស្វែងរកវិធានការដែលបម្រើដល់ ផលប្រយោជន៍ប្រទេសទាំងពីរ។
ហ្វីលីពីន និងចិន ក៏មានជម្លោះដែនទឹកជាមួយគ្នាយូរណាស់មកហើយ នៅជុំវិញតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។ ប៉ុន្តែការប៉ះទង្គិចគ្នា កាលពីខែមិថុនា គឺជាស្ថានការណ៍ធ្ងន់ធ្ងរបំផុតមួយ នៅក្នុងការប្រឈមមុខដាក់គ្នារវាងឆ្មាំសមុទ្រនៃប្រទេសទាំង២។ ហ្វីលីពីនបានចោទប្រកាន់ថាឆ្មាំសមុទ្រចិនប្រដាប់ដោយ កាំបិត ដំបង និងពូថៅ បានឡោមព័ទ្ធទូកឆ្មាំសមុទ្ររបស់ខ្លួន កាលពីថ្ងៃទី១៧ ខែមិថុនា អំឡុងបេសកកម្មផ្គត់ផ្គង់ឡើងវិញសម្រាប់ទាហានហ្វីលីពីនមួយក្រុមតូច ដែល កំពុងឈរជើងលើខ្មោចនាវាចម្បាំងមួយគ្រឿង នៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។

May be an image of 2 people and dais

សម្ដេចតេជោបានស្វាគមន៍ការសន្ទនា ដែលហ្វីលីពីនកំពុងធ្វើការសន្ទនាជាមួយនឹងចិន ក៏ដូចបណ្ដាប្រទេសពាក់ព័ន្ធ មានវៀតណាម ។ល។ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដ៏ជាក់លាក់មួយនៅក្នុងការសម្រួលសភាពការណ៍នៅក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ។

May be an image of 1 person, the Oval Office, dais and text
សម្ដេចតេជោក៏បានសង្កត់ធ្ងន់ថា ដើម្បីឈានទៅរកដំណោះស្រាយជាស្ថាពរត្រូវ៖
* ចំណុចទី១៖ គឺភាគីទាំងអស់នៅក្នុងតំបន់សមុទ្រចិនខាងត្បូងត្រូវ គោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ DOC ដែលបានចុះហត្ថលេខានៅរាជធានីភ្នំពេញកាលពីក្នុងឆ្នាំ២០០២
* ចំណុចទី២៖ ស្នើសុំឱ្យភាគីពាក់ព័ន្ធនៅសមុទ្រចិនខាងត្បូងធ្វើការសម្របសម្រួលគ្នាដើម្បីចៀសវាងជម្លោះណាមួយ ហើយពិភាក្សាប្រកបដោយន័យស្ថាបនា ចៀសវាងមានភាពតានតឹងក្នុងតំបន់
* ចំណុចទី៣៖ គឺជំរុញតួនាទីរបស់អាស៊ាននិងបណ្ដាប្រទេសពាក់ព័ន្ធធ្វើការចរចាដើម្បីឈានទៅសម្រេចបាននូវក្រមប្រតិបត្តិ (COC) ឱ្យបានឆាប់។

May be an image of 5 people, dais and text

សម្ដេចបានចាត់ទុកថា បើ COC បានសម្រេចហើយនោះ វានឹងកាត់បន្ថយនូវភាពតានតឹង, បណ្ដាប្រទេសនៅក្នុងតំបន់នឹងមានជំនឿទុកចិត្តគ្នាទៅវិញទៅមក ហើយសមុទ្រចិនខាងត្បូងអាចក្លាយជាច្រកដ៏សំខាន់មួយសម្រាប់ពាណិជ្ជកម្មរវាងបណ្ដាលប្រទេសនៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ។
បញ្ហាសមុទ្រចិនខាងត្បូង ដែលជាជម្លោះដែនសមុទ្ររវាងចិន និងសមាជិកអាស៊ាន ៤ប្រទេស បានក្លាយជាប្រធានបទក្តៅ និងរសើបរបស់ពិភពលោក និងតំបន់។ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូងនេះ នាពេលកន្លងទៅ កម្ពុជាតែងតែអំពាវនាវដល់ភាគីទាំងអស់ឱ្យអនុវត្តដំណោះស្រាយ ប្រកបដោយសន្តិវិធី និងបន្តប្រើប្រាស់យន្តការអាស៊ាន-ចិន សម្រាប់ការអនុវត្តដោយពេញលេញនូវសេចក្តីប្រកាស ស្តីពីការប្រតិបត្តិនៃភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) និងជំរុញឱ្យអាស៊ាននិងចិនធ្វើការរួមគ្នាបន្ថែមទៀត ដើម្បីសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC)៕

May be an image of 2 people and text

ពត័មានពេញនិយម