ប្រជាពលរដ្ឋខ្មែរ ផ្អើលភ្លូកទឹកភ្លូកដីនាំគ្នាចូលទស្សនាល្ខោនបាសាក់ ពេញក្នុងផ្សារអ៊ីអន៣

08-កក្តដា-2024 - ម៉ោង 07:04:PM

May be an image of one or more people, speaker, lighting, crowd and text

រាជធានីភ្នំពេញ៖ អ្នកគ្រប់គ្រងផ្សារទំនើបអ៊ីអន៣ កាលពីល្ងាច ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ បានពាំនាំនូវក្រុមល្ខោនបាសាក់វង់ «ភីសុគន្ធ» មកសម្ដែង នៅក្នុងផ្សាររបស់ខ្លួន ហើយបានទាក់ទាញអ្នកចូលទស្សនាយ៉ាងច្រើន ស្ទើរតែរកកន្លែងឈរ ឬអង្គុយមើលមិនចង់ឃើញ ព្រោះតែក្រុមសិល្បករ-សិល្បការិនីរបស់វង់ល្ខោនមួយនេះ ពោរពេញទៅដោយទេពកោសល្យសម្ដែងយ៉ាងប៉ិនប្រសប់បំផុត នៅក្នុងការសម្ដែងរឿង«ពេជ្រសុវណ្ណ ចន្ទ តារា ធីតាវត្តី»។

May be an image of 3 people and crowd

ផ្សារទំនើប Aeon 3 បានរៀបចំព្រឹត្ដិការណ៍សម្ដែងល្ខោនបាសាក់នេះឡើង ក៏ជាការពញ្ញាក់ស្មារតីដល់កុលបុត្រកុលធីតាខ្មែរទាំងអស់ ត្រូវតែជួយជ្រោមជ្រែង និង ថែរក្សានូវកេរមរតកសិល្បៈ វប្បធម៌ និង អរិយធម៌របស់ដូនតាខ្មែរយើង ដែលបានបន្សល់ទុកមក អស់រយៈពេលរាប់ពាន់ឆ្នាំកន្លងមកហើយ ដើម្បីឲ្យនៅគង់វង្សទៅមុខ សម្រាប់កូនខ្មែរជំនាន់ក្រោយៗបន្ដទៀត។ ការរៀបចំព្រឹត្ដិការណ៍សម្ដែងសិល្បៈល្ខោនបាសាក់នេះ បានទាក់ទាញទស្សនិកជនយ៉ាងច្រើន ចូលទៅទស្សនា មិនធ្លាប់មានពីមុនមក នៅក្នុងផ្សារទំនើបបែបនេះ។

May be an image of one or more people, crowd and text

ទម្រង់សិល្បៈទស្សនីយភាព ដែលដូនតាខ្មែរយើង បានបន្សល់ទុកមក ដោយបានយកឈ្មោះ នៅក្នុងទម្រង់លក្ខណៈខុសៗគ្នាជាច្រើន។ ទម្រង់ខ្លះបានយកឈ្មោះចេញ អំពីឧបករណ៍តន្ត្រី ឬ វង់តន្ត្រីណាមួយ ដូចជា ល្ខោនយីកេ ឬ ល្ខោនមហោរី…ជាដើម។ ប៉ុន្តែទម្រង់ខ្លះទៀត បានយកឈ្មោះពីសិល្បករ ដែលមានប្រជាប្រិយភាពខ្លាំងលើសលប់ ដូចជា សិល្បៈចម្រៀងអាយ៉ៃ…។ សម្រាប់ល្ខោនបាសាក់វិញ ក៏មិនខុសពីទម្រង់ដទៃទៀតប៉ុន្មានដែរ ប៉ុន្តែដោយគ្រាន់តែសិល្បៈមួយប្រភេទនេះ បានយកឈ្មោះរបស់ខ្លួន ចេញពីទីកន្លែងកំណើត នៃទម្រង់សិល្បៈនេះ ដែលបានរីកចម្រើន ពោលគឺល្ខោនបាសាក់ ដោយមានដើមកំណើត នៅក្នុងស្រុកបាសាក់ ខេត្តឃ្លាំង ទល់មុខនឹងខេត្តព្រះត្រពាំង កម្ពុជាក្រោម ដែលកាលណោះ ស្ថិតនៅជាទឹកដីរបស់ខ្មែរយើង។ លុះក្រោយមក បារាំងបានកាត់ទឹកដីទាំងនោះទៅឲ្យវៀតណាម ខណៈដែនដីឥណ្ឌូចិន ស្ថិតនៅក្រោមអាណានិគមរបស់បារាំង៕ ដោយកញ្ញា លីលី

May be an image of one or more people, crowd and text

រូបភាពពី Facebook Chhim Nouv 

ពត័មានពេញនិយម