ស្រីស្អាតភេទទី៣ជនជាតិថៃម្នាក់ ប៉ុនប៉ងរត់ចេញពីសណ្ឋាគារជាន់ទី៧ ធ្វើឲ្យផ្អើលដល់សមត្ថកិច្ចខេត្តព្រះសីហនុ

08-កក្តដា-2024 - ម៉ោង 06:50:PM

 

ខេត្តព្រះសីហនុ៖ ស្រីស្អាតភេទទី៣ ជាជនជាតិថៃម្នាក់ បានព្យាយាមរត់ចេញតាមបង្អួត នៃសណ្ឋាគារមួយកន្លែង បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចក្បែររង្វង់មូលត្រីដូហ្វីន ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានបឋម បានឲ្យដឹង ថា កាលពីវេលាកើតហេតុ មានស្រីស្អាតភេទទី៣ ជាជនជាតិថៃម្នាក់ បានព្យាយាមចុះតាមបង្អួចជាន់ទី៧ នៃសណ្ឋាគារមួយកន្លែង បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន រាយការណ៍ទៅសមត្ថកិច្ច។ ភ្លាមៗនោះ សមត្ថកិច្ចពាក់ព័ន្ធ មានទាំងកងរាជអាវុធហត្ថ និង កម្លាំងនគរបាល បានចេញមកជួយអន្ដរាគមន៍ ដោយបើករថយន្ដ មានបំពាក់ដងសន្ទូច និង កន្ដ្រក មកជួយដាក់ជនបរទេសរូបនោះចុះមកដីវិញ ប្រកបដោយសុវត្ថិភាព និង ជួយសម្រួលដល់អារម្មណ៍របស់គាត់ឲ្យបាត់ការភិតភ័យ។

បើទោះជាយ៉ាងណា ភ្លាមៗនោះគេមិនដឹង អំពីមូលហេតុច្បាស់លាស់ ដែលនាំឲ្យស្រីស្អាត ជាភេទទី៣រូបនេះ ប៉ុនប៉ងចុះតាមបង្អូចជាន់ទី៧ នៃសណ្ឋាគារនោះ ព្រោះករណីនេះ សមត្ថកិច្ចកំពុងតែនាំគាត់ទៅសាកសួរ ក្រោយពេលគាត់បាត់អារម្មណ៍ភិតភ័យ៕

ពត័មានពេញនិយម