សម្តេចធិបតី ៖ ការរក្សាបាននូវកំណើនសេដ្ឋកិច្ចល្អប្រសើរក្នុងស្ថានភាពលំបាក បានធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគលេចធ្លោមួយនៅអាស៊ីអាគ្នេយ៍

08-កក្តដា-2024 - ម៉ោង 06:47:PM

 

May be an image of 3 people and text
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ទោះបីស្ថិតក្នុងស្ថានភាពលំបាកនៃបញ្ហារបស់ពិភពលោកយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយសម្រេចបានអត្រាកំណើនប្រមាណ ៥%នៅឆ្នាំ២០២៣ ជាមួយនឹងការព្យាករកំណើនសេដ្ឋកិច្ច ៦% នៅឆ្នាំ ២០២៤ ដែលធ្វើឲ្យកម្ពុជាក្លាយជាទិសដៅវិនិយោគលេចធ្លោមួយ នៅអាស៊ីអាគ្នេយ៍។


សម្តេចធិបតី មានប្រសាសន៍បែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ។

May be an image of 3 people, dais and text that says 'CÉRÉMONIE DE SIGNATURE บ PROTOCOLE D'ACCORD STPM ធរបការ FRANCE CAMBODGE LINNE សភាពាណិជ្ជកម្មា AMBODIA OFCO AMBODIACHAMBEROFCO OF'


សម្តេចធិបតី​ បានគូសបញ្ជាក់ថា នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជាខ្ពស់ជាសាកលដែលកើតចេញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសាកល ការកើនឡើងនៃភាពតានតឹងភូមិសាស្រ្តនយោបាយនិងពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ សង្រ្គាមនៅអ៊ុយក្រែន និងជម្លោះប្រដាប់អាវុធនៅមជ្ឈឹមបូព៌ា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់ ដោយសម្រេចបាននូវអត្រាកំណើន៥%នៅឆ្នាំ២០២៣ ជាមួយនឹងការព្យាករណ៍នូវកំណើនសេដ្ឋកិច្ច៦%នៅឆ្នាំ២០២៤។

May be an image of 4 people and text


សម្តេច​ធិបតី​ មានប្រសាសន៍ទៀតបន្តថា ជាមួយនឹងគន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងមានភាពធន់នេះបានជំរុញឲ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលរីកលូតលាស់នៅអាស៊ីអាគ្នេយ៍នៅក្នុងទស្សវត្សចុងក្រោយនេះ។

May be an image of 8 people, dais and text
សម្តេចធិបតីបន្ថែមថា (​ កម្ពុជាតែងតែស្ថិតក្នុងប្រទេសអភិវឌ្ឍន៍តិចតួចដែលទទួលបានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ)។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ក្រុម ប្រឹក្សា អភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគចំនួន២៦៨ ដែលមានទំហំទឹកប្រាក់ជិត ៤,៩ ពាន់លានដុល្លារអាមេរិក ខណៈក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាសម្រេច បានសន្ទុះនៃរំហូរវិនិយោគផ្ទាល់ពីបរទេសកាន់តែខ្លាំង ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត គម្រោងវិនិយោគសរុបចំនួន ១៩០ ដែលមានតម្លៃ ៣,២ ពាន់លានដុល្លារអាមេរិក កើនឡើង៣ ដង បើ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣​ ៕

ពត័មានពេញនិយម