សមត្ថកិច្ច បង្ក្រាបល្បែងស៊ីសង ឃាត់ខ្លួនអ្នកញៀនល្បែងប្រុស-ស្រីជាជនជាតិចិននិងខ្មែរចំនួន២០នាក់

02-កក្តដា-2024 - ម៉ោង 03:53:PM

រាជធានីភ្នំពេញ៖ ក្រុមអ្នកញៀនល្បែងស៊ីសងប្រុស-ស្រី មានទាំងជនជាតិចិន និង ខ្មែរ កំពុងតែពពាក់ពពូនគ្នា លេងល្បែងស៊ីសង ក៏ត្រូវបានសមត្ថកិច្ចឆ្មក់ចូលទៅបង្ក្រាប និង ឃាត់ខ្លួន ចំនួន២០នាក់ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងទីតាំងមួយកន្លែង នៅជិតស្ពានហង្សកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹង ថា នៅមុនពេលឈានដល់ការបង្ក្រាបនោះ សមត្ថកិច្ចបានធ្វើការតាមជំនាញរបស់ខ្លួន រហូតកំណត់បានមុខសញ្ញាយ៉ាងច្បាស់លាស់ នៅទីតាំងបង្កប់ល្បែងស៊ីសង ដោយខុសច្បាប់ ក្រោយពេលមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ។ លុះមកដល់វេលាកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានសហការជាមួយនឹងសមត្ថកិច្ចមូលដ្ឋាន ឆ្មក់ចូលទៅបង្រ្កាបតែម្ដង។ ជាលទ្ធផល នៃប្រតិបត្ដិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកពាក់ព័ន្ធជាជនជាតិចិន និង ខ្មែរ សរុប២០នាក់ ដោយក្នុងនោះមានស្រីចំនួន៧នាក់ ផងដែរ។

ក្រោយពេលបង្ក្រាបរួច សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទាំងអស់ និង វត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរ និង ចាត់ការបន្ដតាមនីតិវិធី៕

ពត័មានពេញនិយម