ស្រីស្អាត២នាក់ បែកគំនិតអាក្រក់ វាយប្លន់យកទូរស័ព្ទអ្នកដទៃ

07-កញ្ជា-2024 - ម៉ោង 11:20:AM

រាជធានីភ្នំពេញ៖ ក្មេងស្រី២នាក់ មានរូបរាងស្អាតបាត បែរជាបែកគំនិតដ៏លាមក វាយប្លន់យកទូរស័ព្ទរបស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ អស់រយៈពេលជាច្រើនថ្ងៃ រហូតឃាត់ខ្លួន និងនាំទៅចាត់ការតាមច្បាប់។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹង ថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤កន្លងទៅនេះ មានករណីធ្លាក់ប្លន់យកទូរស័ព្ទ នៅតាមផ្លូវបេតុងមួយខ្សែ ស្ថិតក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់ពីមានករណីបែបនេះ សមត្ថកិច្ចខណ្ឌសែនសុខ ក៏បានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង័្សយចំនួន២នាក់ កាលពីវេលាម៉ោង២ និង ៣០នាទីរសៀល ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។

ប្រភពដដែល បានបន្ដ ថា នារីសង័្សយ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់នោះ រួមមាន៖ ១.ឈ្មោៈ គឹម គន្ធី ហៅហ្វា មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល តាមផ្លូវរថភ្លើង ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ និង ២.ឈ្មោៈ ទិន ចាន់ណា ហៅ លីម៉ី មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនជនសង័្សយទាំង២នាក់ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ កសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

ពត័មានពេញនិយម