សម្តេចតេជោ ហ៊ុន សែន៖ ចូលជាសមាជិកគណ:មេធាវីបានរយៈពេល២០ឆ្នាំហើយ គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ២០២៤

16-កញ្ជា-2024 - ម៉ោង 11:29:AM

May be an image of 3 people and text

ភ្នំពេញ៖ ​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ជាខួប២០ឆ្នាំ(១៥ កញ្ញា ២០០៤-១៥ កញ្ញា ២០២៤ ) ដែលសម្តេចត្រូវបានបញ្ចូលជាសមាជិកគណ:មេធាវី នៃព្រះរាជាណាចក្រកម្ពុជា។

May be an image of 6 people and people performing martial arts
យោងតាមសំណេរក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ​ បានបញ្ជាក់ថា លោកទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាអតីតប្រធានគណ:មេធាវី អាណត្តិទី៥-៦ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ឱ្យដឹងថា ផ្តើមចេញពីបទពិសោធការដឹកនាំអនុវត្ត និងសញ្ញាបត្រជំនាញជាន់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាគណ:មេធាវីក្នុងអាណត្តិដឹកនាំរបស់លោកពិនិត្យសម្រេចលើកម្រិតសញ្ញាបត្រ លក្ខណៈសម្បត្តិតាមផ្លូវច្បាប់ បញ្ចូលជាសមាជិកគណ:មេធាវី និងបានធ្វើពិធីសម្បថនៅចំពោះក្រុមប្រឹក្សាសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ ដូច្នេះបើគិតមកដល់ពេលនេះសម្តេចតេជោ បានក្លាយជាសមាជិកគណៈមេធាវី នៃព្រះជាណាចក្រកម្ពុជា បានរយៈពេល២០ឆ្នាំហើយ(១៥ កញ្ញា ២០០៤-១៥ កញ្ញា ២០២៤ )។

May be an image of 2 people and text
លោកទេសរដ្ឋមន្ត្រី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ជាសមាជិកគណៈមេធាវី នៃព្រះជាណាចក្រកម្ពុជា សម្តេចពិតជាបានគិតគូរប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ ជួយទ្រទ្រង់ដល់រាល់សកម្មភាព និងកិច្ចការរដ្ឋបាលទូទៅរបស់គណ:មេធាវីដែលមានជាអាទិ៍ ជាស្ថាបនិកផ្តួចផ្តើមបង្កើត និងអនុម័តផ្តល់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលសម្រាប់គណ:មេធាវីធ្វើប្រតិបត្តិការការពារក្តីជូនជនក្រីក្រក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ ជាមួយគ្នានេះផ្តល់អគាររបស់រដ្ឋជាកម្មសិទ្ធិរបស់គណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជាធ្វើជាទីស្នាក់ការរដ្ឋបាលរហូតដល់បច្ចុប្បន្ន។ ទន្ទឹមនឹងនេះ ក៏បានអនុម័តផ្តល់ថវិកាឧបត្ថម្ភដល់និសិ្សតដែលកំពុងសិក្សានៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវ:មេធាវី។

May be an image of 2 people, the Brandenburg Gate and crowd
លោកទេសរដ្ឋមន្ត្រី គី តិច លើកឡើងថា មិនតែប៉ុណ្ណោះ សម្តេចក៏ជាស្ថាបនិកផ្តួចផ្តើមបង្កើតក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដោយផ្តល់ថវិកាផ្ទាល់ខ្លួនរបស់សម្តេចសម្រាប់ប្រតិបត្តិការពារក្តី និងពិគ្រោះប្រឹក្សាយោបល់ជូនស្ត្រីងាយរងគ្រោះ មានជីវភាពខ្សត់ខ្សោយ និងខ្វះការការពារតាមផ្លូវច្បាប់នៅក្នុងក្របខ័ណ្ឌទូទាំងរាជធានី-ខេត្ត។ល។៕

 

ពត័មានពេញនិយម