សម្តេចធិបតី ហ៊ុន ម៉ាណែត ៖រាជរដ្ឋាភិបាលបាន និង កំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងការបំពាក់ឧបករណ៍ពេទ្យ និងការពង្រាយគ្រូពេទ្យ

16-កញ្ជា-2024 - ម៉ោង 11:44:AM

May be an image of 1 person, dais and text
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា "នាពេលបច្ចុប្បន្ន រាជរដ្ឋាភិបាលបាន និង កំពុងធ្វើការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ពង្រឹងការបំពាក់ឧបករណ៍ពេទ្យ ការបណ្ដុះបណ្តាល ការជ្រើសរើស និង ការពង្រាយគ្រូពេទ្យ និង បុគ្គលិកបច្ចេកទេសសុខាភិបាល ក៏ដូចជា ការផ្គត់ផ្គង់ឱសថជាសារវន្ត នៅតាមមណ្ឌល សុខភាព និង មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត ដើម្បីពង្រឹងសមត្ថភាពផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាព ជូនប្រជាជននៅតាមមូលដ្ឋាន " ។

May be an image of 6 people and text

នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកការដា្ឋនសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារ ចំណត និងរោងជាង និង អគារវជ្ជសាស្ត្រស៊ីក្លូតុង នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី ១៦ ខែ កញ្ញា ២០២៤នេះ។

May be an image of 2 people, dais and text
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា "រាជរដ្ឋាភិបាលបាន ពង្រីកបន្ថែម នូវការគ្របដណ្ដប់នៃកម្មវិធីមូលនិធិសមធម៌សុខាភិបាល ដល់គ្រួសារងាយរងគ្រោះ និង ក្រុមគោលដៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព (បសស) ដល់សមាជិកគ្រួសារ និង អ្នកនៅក្នុងបន្ទុកសមាជិក បសស និង ប្រជាជនស្វ័យនិយោជន៍ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ព្រមទាំងកម្មវិធីជំនួយសង្គមផ្សេងទៀត ជូនដល់ប្រជាជនគោលដៅ " ។

May be an image of 3 people, hospital and text

សម្តេចធិបតីក៏បានបញ្ជាក់ដែរថា "រាជរដ្ឋាភិបាលតែងតែខិតខំរិះរកយន្តការចាំបាច់ដែលមាន ប្រសិទ្ធភាព និង បានវិភាជថវិកាយ៉ាងច្រើនជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់សុខភាព និង សុខុមាលភាពរបស់ប្រជាជនគ្រប់រូបឱ្យកាន់តែប្រសើរជាលំដាប់ ដោយផ្តោតជាសំខាន់ លើការកាត់បន្ថយការឈឺ និង ការស្លាប់ដែលបណ្តាលមកពីជំងឺ ជាពិសេសជំងឺមិនឆ្លងចម្បងៗ ការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក និង កុមារ និង អាហារូបត្ថម្ភ ការការពារសុខភាពសាធារណៈ ការបង្ការ និងការគ្រប់គ្រងគ្រោះអាសន្នសុខភាពជាដើម "​ ៕

May be an image of 7 people and text

May be an image of one or more people, crowd, temple and textMay be an image of 2 people, crowd and textMay be an image of 2 people and text

 

ពត័មានពេញនិយម