ភ្លៀងធ្លាក់យ៉ាងគំហុក ជន់លិចរដ្ឋធានីណៃពិដោរ ជាបេះដូងរបស់មីយ៉ាន់ម៉ា

14-កញ្ជា-2024 - ម៉ោង 10:21:AM

 

រដ្ឋធានីណៃពិដោរ៖ ភ្លៀងធ្លាក់យ៉ាងគំហុក បានវាយប្រហារមកលើរដ្ឋធានីណៃពិដោរ ដោយបានឆក់យកអាយុជីវិតរបស់មនុស្ស យ៉ាងតិច១៩នាក់ និង ធ្វើឲ្យអ្នកស្រុករាប់ម៉ឺននាក់ កំពុងតែជាប់នៅក្នុងផ្ទះ ដែលត្រូវបានជំនន់ទឹកភ្លៀងជន់លិច ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងតែពង្រីកនូវការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ដោយខ្លះបានឡើងទៅលើដំបូល និង ខ្លះទៀតបានឡើងទៅលើដើមឈើ។ នេះបើតាមសារព័ត៌មានរបស់ភូមា The Irrawaddy បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៤។

May be an image of 10 people

ប្រទេសមីយ៉ាន់ម៉ា មានភ្លៀងធ្លាក់មកយ៉ាងខ្លាំង ចាប់តាំងពីដើមសប្តាហ៍នេះ រហូតនាំមានទឹកជំនន់ជន់លិចភ្លាមៗ ដោយសារតែឥទ្ធិពល នៃខ្យល់ព្យុះដ៏កំណាចទីហ្វុងយ៉ាហ្គី (Yagi) ក្រោយការវាយប្រហារទៅលើប្រទេសវៀតណាម។ ជំនន់ទឹកភ្លៀង បានហក់ឡើងយ៉ាងខ្លាំង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ហើយបានជន់លិចផ្ទះសម្បែងជាច្រើនខ្នង នៅក្នុងប្រទេសហែកហួរដោយសារសង្គ្រាមស៊ីវិល។

May be an image of 5 people and boat

បើតាមការិយាល័យអគ្គបញ្ជាការ នៃសេវាកម្មក្រសួងការពារជាតិមីយ៉ាន់ម៉ា បានបញ្ជាក់ កាលពីយប់ ថ្ងៃព្រហស្បតិ៍ ថា ជនរងគ្រោះជាង ៧៧ ០០០នាក់ ត្រូវបានជម្លៀស ទៅកាន់ជំរំសង្គ្រោះបណ្តោះអាសន្ន ចំនួន២៦កន្លែង នៅទូទាំងរដ្ឋធានីណៃពិដោរ។

May be an image of 1 person and body of water

ស្របគ្នានេះ នាយកដ្ឋានឧតុនិយម និង ជលសាស្ត្រមីយ៉ាន់ម៉ា បានព្រមាន ថា សម្ពាធទាបមួយទៀត ទំនងជានឹងបង្កើត នៅភាគខាងជើង នៃឈូងសមុទ្របឹងហ្គាល់ ( Bengal) ហើយវានឹងធ្វើដំណើរមកដល់ប្រទេសមីយ៉ាន់ម៉ា នៅក្នុងរយៈពេល២៤ម៉ោង។ អាកាសធាតុបែបនេះ អាចនឹងបណ្តាលឱ្យមានភ្លៀងធ្លាក់មកយ៉ាងខ្លាំងបន្ថែមទៀត នៅប្រទេសមីយ៉ាន់ម៉ា ហើយជំនន់ទឹកភ្លៀងនេះ អាចជន់លិចភ្លាមៗ និង រអិលបាក់ដី រហូតដល់ថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា៕

May be an image of 1 person and body of water

ពត័មានពេញនិយម