វៀតណាម រងការបំផ្លាញពីព្យុះយ៉ាហ្គី ខូចខាតប្រហែលជិត១០០លានដុល្លារ

16-កញ្ជា-2024 - ម៉ោង 11:26:AM

 

រដ្ឋធានីហាណូយ៖ ខ្យល់ព្យុះទីហ្វុងយ៉ាហ្គី (Yagi) កាលពីប៉ុន្មានថ្ងៃមុnនេះ បានវាយប្រហារយ៉ាងខ្លាំង ទៅលើតំបន់ភាគខាងជើងរបស់ប្រទេសវៀតណាម ដោយបានបំផ្លិចបំផ្លាញផ្លូវជាង៤០០០កន្លែង និង បណ្ដាលឲ្យខូចខាត អស់ប្រហែល២០០០ពាន់លានដុង (លុយវៀតណាម) ឬស្មើនឹងន៨៥លានដុល្លារអាមេរិក។ នេះបើតាមសារព័ត៌មានវៀតណាម Vietnam Net បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

បើតាមរដ្ឋបាលផ្លូវថ្នល់វៀតណាម បានវាយតម្លៃវាយតម្លៃមុនគេ និង ដោះស្រាយនូវការខូចខាត ចាប់តាំងពីព្យុះទីហ្វុង បានវាយប្រហារមកប្រទេសកុម្មុយនិស្ដអាស៊ានមួយនេះ។

បើតាមរបាយការណ៍របស់រដ្ឋបាលផ្លូវថ្នល់វៀតណាម កាលពីព្រឹក ថ្ងៃចន្ទ ទី១៦ ខែកញ្ញា បានឲ្យដឹង ថា គិតត្រឹម ថ្ងៃទី១៤ ខែកញ្ញា ព្យុះទីហ្វុងបានប៉ះពាល់ដល់ផ្លូវថ្នល់ សរុប ៤ ១៧៧កន្លែង។ នៅក្នុងចំណោមផ្លូវទាំងនោះ មានចំនួន ៣ ៩២៤កន្លែង បានរងគ្រោះពីការបាក់ដី ការបាក់ផ្លូវ និងស្ពាន ហើយផ្លូវថ្នល់រងការខូចខាត និង ផ្លូវ២៥៣កន្លែង ត្រូវបានទឹកជំនន់ជន់លិច៕

ពត័មានពេញនិយម