ស្រីស្អាតម្នាក់ បើករថយន្ដស៊េរីទំនើប បុករះម៉ូតូចំនួន២គ្រឿង

12-កញ្ជា-2024 - ម៉ោង 12:42:PM

រាជធានីភ្នំពេញ៖ នារីម្នាក់បានបើករថយន្ដស៊េរីទំនើបយ៉ាងលឿន ជ្រុលចង្កូតទៅបុករះម៉ូតូចំនួន២គ្រឿង បណ្ដាលឲ្យដួលបោកទៅលើថ្នល់ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១ និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវលេខ៥៧ កែងនឹងផ្លូវលេខ២៨២ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ មាននារីវ័យក្មេងម្នាក់ បានបើករថយន្ត BMW I8 ពាក់ស្លាកលេខ កម្ពុជា LM.8878 យ៉ាងលឿន។ លុះពេលរថយន្ដបង្ក បានបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកម៉ូតូចំនួន២គ្រឿង បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅវាស់វែង រួចហើយបានធ្វើកំណត់ហេតុ ដកហូតយករថយន្ត និង ម៉ូតូទាំង២គ្រឿង ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ នាពេលក្រោយ។ ដោយឡែក អ្នករងរបួស ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

ពត័មានពេញនិយម