ស្លុតចិត្តជាខ្លាំងបុរសម្នាក់ជាបុគ្គលិកធនាគារចេញពីធ្វើការមិនទាន់នឹងដល់ផ្ទះផងស្រាប់តែជួបនឹងគ្រោះថ្នាក់ចរាចរណ៍ស្លាប់យ៉ាងរន្ធត់

11-កញ្ជា-2024 - ម៉ោង 09:36:AM

 

បុគ្គលិកធនាគារម្នាក់ជិះម៉ូតូមិនទាន់នឹងដល់ផ្ទះផង ក៏ជួបគ្រោះថ្នាក់ចររាចណ៍ស្លាប់ទាំងកណ្ដាលផ្លូវ ដោយគាត់បាន បើកម៉ូតូ ក្នុងល្បឿន លឿន វ៉ាជែងរថយន្តក៏ជ្រុលមកបុកនឹងពុះចែងទ្រូងផ្លូវខ្ចៀតត្រូវនឹងបង្គោលភ្លើងបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុយ៉ាងរន្ធត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នាវេលាម៉ោង ០៩:៥៨ នាទីយប់។

បើយោងទៅតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា បុរស ម្នាក់ដោយគេស្គាល់ថាគឺជាបុគ្គលិកធនាគារ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់មួយគ្រឿងដែលមានពាក់ស្លាកលេខត្បូងឃ្មំ 1G4848 បានបើកក្នុងលឿនលឿនវ៉ាជែងរថយន្តក៏ជ្រុលមកបុកនឹងពុះចែងទ្រូងផ្លូវខ្ចៀតត្រូវនឹងបង្គោលភ្លើងបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុកាលពីយប់ថ្ងៃកើតហេតុខាងលើ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើកោសល្យវិច្ច័យរួចហើយប្រគល់សាកសពរបស់ជនរងគ្រោះជូនទៅក្រុមគ្រួសារដើម្បីដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។
លីលី យុទ្ធ

ពត័មានពេញនិយម