សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ​​ ​ រដ្ឋត្រៀមរថយន្តក្រុងជិត ៥០០គ្រឿង សម្រាប់ដឹកពលរដ្ឋទៅលេងស្រុក ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយឥតគិតថ្លៃ

16-កញ្ជា-2024 - ម៉ោង 03:28:PM

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នឹងរៀបចំរថយន្តក្រុងជិត៥០០គ្រឿង ដើម្បីត្រៀមដឹកបងប្អូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌដោយឥតគិតថ្លៃ។

May be an image of 8 people and text
ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណតរោងជាង និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកច្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យរដ្ឋបាលរាជធានីភ្នំពេញ​ត្រៀមរថយន្ត ដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និង​ពីបណ្តាខេត្តត្រឡប់​មករាជធានីភ្នំពេញវិញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដូចសព្វមួយដង ដោយត្រូវបង្កើនចំនួនរថយន្ត​នេះ​បន្ថែមទៀតសម្រាប់ ឆ្នាំ២០២៤នេះ។

May be an image of 2 people, temple and text

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែត្រៀមរថយន្តក្រុង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋទៅ កាន់​ស្រុកកំណើត​ពេលបុណ្យជាតិ និងកម្មវិធីជាតិធំៗ ដូចជាបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ និងការ​បោះឆ្នោត​ជាតិ​ជាដើម ដោយឥតគិតថ្លៃ។​ ការ​ដឹក​ជញ្ជូន​បងប្អូន​ប្រជាពលរដ្ឋ​ពីភ្នំពេញ​ទៅ​តាមបណ្តាខេត្ត និងពីខេត្តមករាជធានីភ្នំពេញវិញនេះ គឺដើម្បីជួយសម្រួលដល់​ការចំណាយ​របស់​បងប្អូនប្រជាពលរដ្ឋក្នុងការ ​ធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំ​បងប្អូន​ក្រុមគ្រួសារ ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌកាន់​តែខិតជិតមក ​ដល់ហើយនោះ៕

May be an image of 4 people and text

May be an image of 6 people and text

 

ពត័មានពេញនិយម