សម្តេចតេជោ ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិត​កិត្តិយសជាច្រើន​ពីប្រទេស​មហាអំណាច​និងប្រទេសក្នុងតំបន់ ដេីម្បីឆ្លេីយតបទៅក្រុមអ្នករិះគន់ និងពួកច្រណែនឈ្នានីសមួយក្តាប់​តូច

14-កញ្ជា-2024 - ម៉ោង 10:25:AM

May be an image of 1 person and text

ដើម្បីឆ្លើយតបចំពោះក្រុមអ្នករិះគន់ និងពួកច្រណែនឈ្នានីសមួយក្តាប់​តូច​ទាក់​ទង​នឹង​ការ​ទទួល​សញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) ពី​សាធារណៈរដ្ឋកូរ៉េកាលពីកន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញនូវ​សញ្ញា​បត្រ​បណ្ឌិត​កិត្តិយសជាច្រើនទៀតដែលសម្តេចបានទទួលក្នុងនោះបានពីសហរដ្ឋអាមេរិក អង់គ្លេស សហភាព​អឺរ៉ុប ចិន រុស្ស៊ី កូរ៉េ និងប្រទេសជាច្រើនទៀតនៅក្នុងតំបន់ ខណៈសញ្ញាបត្រទាំង​នោះ​គឺ​បញ្ជាក់​អំពី​ភាព​ជាអ្នកដឹកនាំប្រទេសប្រកបដោយ សុខសន្តិភាព និងការអភិវឌ្ឍជាដើម។

តាមរយៈហ្វេសបុក និងតេលេក្រាម នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា «កាលពីពេលប៉ុន្មានថ្ងៃមុននេះ ពេលដែល​ខ្ញុំ​បាន​ទៅ​ទទួល​សញ្ញាបត្របណ្ឌិតកិត្តិយស នៅសាធារណរដ្ឋកូរ៉េ ក៏មានវិទ្យុបរទេស​និយាយ​ភាសា​ខ្មែរ​មួយបានលើកជាសំនួរសួរថា តើ លោក ហ៊ុន សែន សមនឹងទទួលសញ្ញាបត្រ ពីសាកល​វិទ្យាល័យ​ដុង​ហ្គុកវ៉ាយស៍ (Dongguk University WISE) សាធារណរដ្ឋកូរ៉េ ឬអត់? ដើម្បី​ជា​ការ​បំភ្លឺ​ខ្ញុំ​សូមបញ្ចេញនូវសញ្ញាបត្រដែលខ្ញុំធ្លាប់បានទទួលកន្លងទៅ។ នេះគឺនៅ​មិន​រាប់​បញ្ចូល​នូវ​ការ​ស្រាវជ្រាវខ្លះទៀតទាក់ទងនឹងពានរង្វាន់»។

 

សញ្ញាបត្រដែលសម្ដេចតេជោ ហ៊ុន សែន បានទទួលរួមមាន៖

១- ពីប្រទេវៀតណាម៖

-ឆ្នាំ ១៩៩១ សញ្ញាបត្របណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយពីបណ្ឌិតសភាជាតិផ្នែកនយោបាយទីក្រុងហាណូយ

-ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០០៧ សញ្ញាបត្របណ្ឌិត កិត្តិយសផ្នែកអប់រំ ពីក្រសួងអប់រំ និងបណ្ដុះបណ្ដាលន សាធារណរដ្ឋសង្គមនិយមវៀតណាម រួមដោយសាកល វិទ្យាល័យជាតិក្រុងហាណូយ

២- ពីសហរដ្ឋអាមេរិក៖

-ឆ្នាំ១៩៩៥ លោកបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង សំរាប់ការសិក្សាមុខជំនាញ

-ឆ្នាំ១៩៩៦ បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកច្បាប់ ពីមហាវិទ្យាល័យ វ៉ែសឡេស៊ិន (Wesleyan) រដ្ឋអាយអូវ៉ា (Iowa) នៃសហរដ្ឋអា មេរិក។

May be an image of blueprint and text

 

៣- ពីWorld Peace Academy៖

-ថ្ងៃទី២ ខែធ្នូ ១៩៩៦ បណ្ឌិតសភាសន្តិភាពពិភព លោក (World Peace Academy) ផ្ដល់ពានរង្វាន់ សន្តិភាពពិភពលោក ជាជនទី១ នៅអាស៊ីខាងត្បូង ដែលបានទទួលនូវមហាកិត្តិយសនេះ ជាមួយគោរម្យងារបីគឺ ១) សម្បត្តិវប្បធម៌មនុស្សជាតិ (Human Cultural Asset) ២) អគ្គរដ្ឋទូតគោចរដើម្បីសន្តិភាព (Roving Ambassador for Peace) និង៣) សមាជិក សមាជសន្តិភាពពិភពលោក (World Peace Congressman)

 

៤- ពីInternational Peace Center៖

-ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០១ ស៊ី ជីនម៉យ ន មជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ បានបំពាក់ជូនសម្តេច ហ៊ុន សែន នូវមេដាយ “ការលើកកំពស់ពិភពលោក ដោយបេះដូងមានភាពតែមួយ”។

៥- ពីសាធារណរដ្ឋកូរ៉៖

-ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០០១ នាទីក្រុង សេអ៊ូល គណៈកម្មាធិការផ្ដល់ពានរង្វាន់ នៃសាលាថ្នាក់ក្រោយ ឧត្តមសិក្សានៃសាកលវិទ្យាល័យ Dankook ប្រទេសកូរ៉េខាងត្បូង បានសំរេចជូនសញ្ញាបត្រកិត្តិយសថ្នាក់ បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយ។

May be an image of floor plan, blueprint and text

៦- ពីប្រទេសថៃ៖

-ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០១ សាកលវិទ្យាល័យរ៉ាមកំហែង នៃព្រះរាជាណាចក្រថៃ ប្រគល់សញ្ញាបត្រកិត្តិយស ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយក្នុង វិស័យទំនាក់ទំនងអន្តរជាតិ។

-ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០០៦ ក្រុមប្រឹក្សាសាកល វិទ្យាល័យរាជផាត់បានសម្ដេចចៅប្រាយ៉ាសម្រេចប្រគល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអប់រំសំរាប់ការអភិវឌ្ឍន៍មូលដ្ឋាន។

-ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៩ តាមការសម្រេចរបស់ ក្រុមប្រឹក្សាសាកលវិទ្យាល័យ Krirk នៃព្រះរាជាណា ចក្រថៃ កាលពីថ្ងៃ ២៤ ធ្នូ ២០១៨ បានប្រគល់ជូន នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ។

៧- ពីសហព័ន្ធរុស្ស៊ី៖

-ថ្ងៃទី៦ ខែសីហា ឆ្នាំ២០០២ បណ្ឌិតសភាវិទ្យាសាស្ត ធម្មជាតិដ៏ល្បីល្បាញនៃសហព័ន្ធរុស្ស៊ី ផ្តល់ជូននូវឋានៈ ជាសមាជិកពេញសិទ្ធិរបស់បណ្ឌិតសភា និងបានបំពាក់ជូននូវមេដាយជាការទទួលស្គាល់ចំពោះស្នាដៃដឹកនាំ របស់សម្ដេចក្នុងការធ្វើអោយកម្ពុជាមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។

May be an image of blueprint and text

៨- ពីសហភាពអឺរ៉ុប៖

-ថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៤ អភិបាលនិងព្រឹទ្ធបុរសន សា កលវិទ្យាល័យអន្តរជាតិអាយរីស (Irish International University)នៃសហភាពអឺរ៉ុបបានជូនសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ព្រមជាមួយនូវមេដាយ Excellence 2004។

៩- ពីសាកលវិទ្យាល័យនៅកម្ពុជា៖

-ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០០៤ សាកលវិទ្យាល័យកម្ពុជាសំរេចប្រគល់ជូនសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ។

-ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញបានប្រគល់ជូនសញ្ញាបត្រ "បណ្ឌិត កិត្តិយសផ្នែកអភិវឌ្ឍ” តាមការសំរេចកាលពីថ្ងៃ ៦ មករា ២០២០។


-ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០១០ ព្រះករុណាព្រះបាទស ម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះរាជាណា ចក្រកម្ពុជា ទ្រង់ប្រទានជាសមាជិកពេញសិទ្ធិនៃរាជ បណ្ឌិតសភាកម្ពុជា មានគោរម្យងារជា “បណ្ឌិតសភាចារ្យ”។ តមក ថ្ងៃទី ០១ មេសា ២០១១, ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ន ព្រះរាជាណាចក្រកម្ពុជា ប្រទានការតែងតាំង សម្តេចអគ្គមហាសេនាបតីតេជោ ជាប្រធានកិត្តិយសក្រុម បណ្ឌិតសភាចារ្យ នៃរាជបណ្ឌិតសភាកម្ពុជា។

May be an image of blueprint and text

១០- ពីអង់គ្លេស៖

ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០០៧ សមាគមអ្នកមាន វិញ្ញាបនបត្រការទូតពាណិជ្ជ (ACCD) ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ជាស្ថាប័នជំនាញអន្តរជាតិដំបូងគេ នៃអ្នកការទូតមានវិញ្ញាបនបត្រ សំរេចផ្តល់ឋានន្តរៈ សក្ដិ អភ័យឯកសិទ្ធិ កិត្តិយស និងឋានះ ដល់សម្តេច ហ៊ុន សែន ជា “Chartered Diplomat” ដែលមាន សិទ្ធជារៀងរហូត បន្ថែមនៅពីក្រោយឈ្មោះ ជាអក្សរ “C Dipl” ជាការឆ្លើយតបទៅនឹងជោគជ័យ និងការសំរេចបានតាមការតម្រូវរបស់ ACCD ប្រកបដោយសុច្ចរិតភាព ការប្តេជ្ញា និងសមិទ្ធផលលេចធ្លោនៅក្នុងវិស័យការទូត និងការកសាងសន្តិភាព។

១១- ពី Costa Rica៖

-ថ្ងៃ០៧ មករា ឆ្នាំ ២០០៨ អង្គការសភាអន្តរជាតិ ដើម្បីសុវត្ថិភាពនិងសន្តិភាព (International Parliamentary for Safety and Peace - IPSP)

បានប្រគល់គោរម្យងារជា ១) ព្រឹទ្ធសមាជិកមួយជីវិត និង ២) ឯកអគ្គរដ្ឋទូតដ៏ឆ្នើមនៃក្រុមប្រឹក្សាជាន់ខ្ពស់នៃ គណៈប្រធានអង្គការ IPSP និងគោរម្យងារសាស្ត្រាចារ្យកិត្តិយសក្នុងវិស័យទំនាក់ទំនងការទូត និងអន្តរជាតិ ប្រគល់ជូនដោយសាកលវិទ្យាល័យ Empresarial នៃ ប្រទេស Costa Rica។

May be an image of blueprint and text

១២- ពីម៉ាឡេស៊ី ៖

-ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៥ ថ្នាក់ដឹកនាំជាន់ខ្ពស់និងក្រុម On September 9, 2015, the senior leaders and ប្រឹក្សា ភិបាលនៃសាកលវិទ្យាល័យ លីមកុកវីង អហ្វ គី អេធីវ តិចណូឡូជី នៃម៉ាឡេស៊ី សំរេចប្រគល់សញ្ញាបត្រ បណ្ឌិតកិត្តិយស "ភាពជាអ្នកដឹកនាំឆ្នើម”។

១៣- ពីប្រទេសចិន៖

-ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ សាកលវិទ្យាល័យក្វាងស៊ី | On October 15, 2015, the China's Guangxi សម្រាប់ប្រជាជាតិនៃសាធារណរដ្ឋប្រជាមានិតចិន បាន ប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ។

១៤- ពីឥណ្ឌូនេស៊ី៖

-ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ទទួលសញ្ញាបត្រ "បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ” ពីសកលវិទ្យា "Honorary Doctor of Humanities." ល័យជាតិ ណេហ្គរី ប៉ាដាង សាធារណរដ្ឋឥណ្ឌូនេស៊ី។

May be an image of floor plan, blueprint and text

ពត័មានពេញនិយម