ទំនាស់ពាក្យសម្តី អ្នកចាញ់ដេកពេទ្យ​ អ្នកឈ្នះដេកគុក

16-កញ្ជា-2024 - ម៉ោង 11:39:AM

 

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ខណៈ​បុរស​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ក្រោយ​ពី​ត្រូវ​គូរ​ជម្លោះ​វាយ​មួយ​ដំបង​រហូត​ផុង​លលា​ដ៏​ក្បាល កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី ព្រលប់​ថ្ងៃ​ទី ១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅ​ចំណុច​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។

បើតាមសមត្ថកិច្ច​បានប្រាប់អោយដឹងថា ភាគី​​ឈ្នះ ដែរត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ភិន សុភ​ស់ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​បេង ឃុំ​អន្លង់​វិល រីឯ​ភាគី​ដែល​ចាញ់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ឈ្មោះ រី គី​ម អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយ​គ្នា​។

សមត្ថកិច្ចបានបន្តរទៀតថា ជន​រង​គ្រោះ​រូប​នេះ រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ ដែល​គេ​សន្និដ្ឋាន​ថា ទំនង​ផុង​លលា​ដ៏​ក្បាល​ផង ដោយសារ​គូរ​សត្រូវ​វាយ​ចំ​មួយ​ដំបង​យ៉ាង​ចាស់ដៃ ពេល​មាន​ច​ម្លោះ​ជាមួយ​គ្នា​មួយ​ប្រាវ​នោះ។ រីឯជន​ដៃដល់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​សង្កែ ធ្វើការ​ឃាត់ខ្លួនបានភ្លាមៗផងដែរ​។

សមត្ថកិច្ច​មិន​បាន​និយាយ​ពី​ដើមចម​ដែល​នាំ​ឲ្យ​មាន​អំពើ​ហឹ​ង្សា​ដ៏​ធ្ងន់ធ្ងរ​នេះ​ទេ​។ ប៉ុន្តែ​គេ​និយាយ​ថា មុន​ពេល​វាត​តប់​គ្នា គេ​ឃើញ​ជន​ដៃដល់ និង ជន​រង​គ្រោះ បាន​ឈ្លោះប្រកែក​គ្នា​បែកផ្សែង​។ 

តាម​ប្រភព​ព័​ត៏​មានបាន​បញ្ជាក់​ថា ពេល​ជម្លោះ​ផ្ទុះ​កាន់តែ​ខ្លាំង គេ​ឃើញ​ឈ្មោះ រី គី​ម (​អ្នក​ចាញ់​) បាន​ទាញ​កាំបិត​កាន់​ដើ​សំដៅ​ទៅ​រក​ឈ្មោះ ភិន សុភ​ស់ (​អ្នក​ឈ្នះ​) ទំនង​ទៅរ​កកាប់​គូរ​សត្រូវ តែ​ចៃដន្យ​គ្រានោះ​ត្រូវ ឈ្មោះ សុភ​ស់ ទាញ​ដំបង​បាន​ក្នុង​ដៃ ក៏​ស្ទុះ​ទៅ​វាយ​ចំ​ក្បាល​ឈ្មោះ គី​ម មួយ​ដំបង​ពេញទំហឹង​បណ្ដាល​ឲ្យ​ឈ្មោះ គី​ម បែកក្បាល​ហូរ​ឈាម​កក្លាក់​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដែល​ទំនង​ផុង​ដល់​លលា​ដ៏​ក្បាល​ផងនោះ​។ 

បច្ចុប្បន្នជន​ដៃដល់​ត្រូវ​​មន្ត្រី​ជំនាញ កំពុង​សួរនាំ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

ពត័មានពេញនិយម