ផ្ទុះការរិះគន់ខ្លាំង ពីបុរស២នាក់ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច ជិះម៉ូតូដឹកគ្នាអត់ពាក់មួកសុវត្ថិភាព

07-កញ្ជា-2024 - ម៉ោង 11:19:AM

 

រាជធានីភ្នំពេញ៖ ក្រោយពេលមានការបង្ហោះវីដេអូមួយ អំពីបុរស២នាក់ ស្លៀកពាក់ឯកសណ្ឋានជាសមត្ថកិច្ច បានជិះម៉ូតូដឹកគ្នា គ្មានពាក់មួកសុវត្ថិភាពនោះមក បាននាំឲ្យមហាជន រិះគន់យ៉ាងខ្លាំងអំពីសកម្មភាពរបស់ពួកគេទាំង២នាក់។

បើតាមឃ្លីបវីដេអូនោះ បានបង្ហាញ ពីបុរសចំនួន២នាក់ ជិះម៉ូតូមួយគ្រឿងដឹកគ្នា ដោយស្លៀកពាក់ខោសមត្ថកិច្ច។ បើតាមឃ្លីបវីដេអូនោះ បានអះអាង ថា ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥ និង ៤៥នាទីល្ងាច ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវលេខ២១៧ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សកម្មភាពទាំងនេះ បាននាំឲ្យមានការរិះគន់យ៉ាងខ្លាំង ថា បើពួកគាត់ជាសមត្ថកិច្ច ចុះហេតុអ្វីមិនគោរពច្បាប់ចរាចរណ៍ផង។ សមត្ថកិច្ច ត្រូវតែធ្វើជាគំរូដ៏ល្អ សម្រាប់ពលរដ្ឋ។

បើទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាន I Love Cambodia Hot News របស់យើងខ្ញុំ មិនអាចផ្ទៀតផ្ទាត់ អំពីភាពត្រឹមត្រូវបាន ថាតើបុរសជិះម៉ូតូទាំង២នាក់នោះ ជាសមត្ថកិច្ចឬយ៉ាងណានោះដែរ។ ប្រសិនបើពួកគាត់ជាសមត្ថកិច្ច ហើយស្លៀកពាក់បែបនេះ ពិតជាមិនសមរម្យនោះឡើយ។ មួយវិញទៀត ករណីនេះ អាចថា បុរសទាំង២នាក់នោះ យកឯកសណ្ឋានរបស់សមត្ថកិច្ចមកស្លៀកពាក់ក៏មិនដឹងនោះដែរ៕

ពត័មានពេញនិយម