សម្តេចធិបតី និងប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូនេស៊ី ប្ដេជ្ញាបន្តពង្រឹង​ និងពង្រីកទំនាក់ទំនងឱ្យកាន់តែរឹងមាំ

07-កញ្ជា-2024 - ម៉ោង 11:16:AM

 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Prabowo Subianto ប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូនេស៊ី បាន​ប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រទេស និងប្រជាជន។

May be an image of 4 people, dais, the Oval Office and text

ការប្តេជ្ញានេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចធិបតី និងលោកប្រធានាធិបតីជាប់ឆ្នោត នៅរសៀលថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។

May be an image of 7 people, the Oval Office, dais and text

ក្នុងជំនួបនេះ លោកប្រធានាធិបតីជាប់ឆ្នោត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ​ការ​អភិវឌ្ឍរីកចម្រើនដ៏ឆាប់រហ័ស​ និងរឹងមាំលើគ្រប់វិស័យនៅកម្ពុជា។ លោក​ក៏បានគូស​បញ្ជាក់​ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​ដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ព្រមទាំង​ប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងឥណ្ឌូណេស៊ី-កម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀត។

May be an image of 6 people, the Oval Office, dais and text

សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏យូរលង់ និង​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ​ប្រសើររវាងកម្ពុជា និងឥណ្ឌូណេស៊ី។ សម្តេចធិបតី បានចាត់ទុកដំណើរទស្សនកិច្ច​របស់ប្រធានាធិបតីជាប់ឆ្នោត​ឥណ្ឌូនេស៊ីនាពេលនេះ នឹងចូលរួមពូនជ្រំទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូណេស៊ីថែមទៀត ស្របពេលប្រទេសទាំងពីរប្រារព្ធខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត ក្នុងឆ្នាំនេះ។

May be an image of 9 people, dais, the Oval Office and text

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសារទរ លោក Prabowo Subianto បានជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ី និងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្ត​ក្នុង​ត្រៀម​ធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរថែមទៀត។

May be an image of 2 people, dais and text

សម្ដេចធិបតី និងលោក Prabowo Subianto ក៏បានផ្លាស់ប្តូរទស្សនៈអំពីការពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសក្ដានុពលមួយចំនួន​ មាន​ជាអាទិ៍ វិស័យសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ការពារជាតិនិងសន្ដិសុខ កសិកម្ម​ និងទេសចរណ៍ រួមទាំងការពិចារណាលើលទ្ធភាពក្នុងការបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរបន្ថែមទៀត៕

ពត័មានពេញនិយម