សម្តេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាបោះបង្គោលព្រំដែនជាមួយវៀតណាមឱ្យចប់ ដើម្បីការពារបូរណភាពទឹកដី

06-កញ្ជា-2024 - ម៉ោង 09:27:AM

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នឹងបោះបង្គោលព្រំដែនជាមួយវៀតណាមឱ្យចប់ ដើម្បីធានា ការពារនូវបូរណភាព អធិបតេយ្យភាពទឹកដី រវាងប្រទេសជិតខាងជាប់របងគ្នាមួយនេះ។

May be an image of 2 people and text

នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី នៃព្រះរាជា ណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកញ្ញា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានស្តាប់មតិពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានបញ្ចេញតាម ហ្វេសប៊ុក អំពីកង្វល់ នៃការការពារទឹកដី ប៉ុន្តែ សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ពី កង្វល់ពិតប្រាកដដែលជា កង្វល់រួម ដោយមិនត្រូវមើលតែពី ការចង់ឈ្នះ ចង់ចាញ់ រវាងអ្នកគាំទ្រ ឬមិនគាំទ្រគម្រោងនោះទេ ប៉ុន្តែត្រូវមើលអំពីកិច្ចការរួមដែលជា កង្វល់របស់អ្នកទាំងអស់គ្នានោះ បើមិនបាន១០០% ក៏បាន៩០% ដែលពួកគេមានកង្វល់ធំ គឺការពារទឹក ដី អធិបតេយ្យភាព និងអភិវឌ្ឍន៍តំបន់ទាំង៤ ដូច្នេះហើយទើបកាលពីថ្ងៃទី២២ ខែសីហា សម្តេចបានដាក់ ចេញនូវគោលនយោបាយ និងវិធានការមួយចំនួន ។

May be an image of 8 people, dais and text

សូមបញ្ជាក់ថា លទ្ធផលនៃការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម មកដល់ ពេលនេះ សម្រេចបាន៨៤%ហើយ ពោលគឺសល់សល់ត្រឹមតែ១៦%ទៀតប៉ុណ្ណោះ។ សម្តេចធិបតី បនាបន្តថា មិនអាចនៅប្រើកម្លាំង ដើម្បីដើរល្បាតមើលព្រំដែន ជារៀងរហូតទេ ប៉ុន្តែ ត្រូវអភិវឌ្ឍន៍ និងពង្រាយ ពលរដ្ឋឱ្យទៅរស់នៅ មានន័យថា ប្រើពលរដ្ឋ ដើម្បីធ្វើជារបងការពារព្រំដែន នោះទើបមានចីរភាព សហប្រតិបត្តិការ និងយូរអង្វែង ៕

May be an image of one or more people, dais, crowd and text

ពត័មានពេញនិយម