សម្តេចធិបតី ប្រតិកម្មទៅអង្គការសិទ្ធិមនុស្សថា ពេលរៀបចំសកម្មភាពខុសច្បាប់បង្កអសន្តិសុខសង្គម ប៉ងផ្តួលរំលំរដ្ឋាភិបាល អត់ចេញមកណែនាំ តែពេលសមត្ថកិច្ចចាប់ខ្លួន បែរជាចេញមកថ្កោលទោស

06-កញ្ជា-2024 - ម៉ោង 09:19:AM

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានថ្លែងការប្រតិកម្មទៅនឹងអង្គការសិទ្ធិមនុស្ស ដែលចេញមកថ្កោលទោសរាជរដ្ឋាភិបាល ក្នុងពេលដែលប្រើប្រាស់វិធានការច្បាប់ឃាត់ខ្លួន ក្រុមជ្រុលនិយមមួយចំនួនតូច ដែលបង្កចលាចលសង្គម ប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤កន្លងទៅ។

May be an image of 2 people and text

សម្តេចធិបតីសង្កត់ទៅអង្គការសិទ្ធិមនុស្សវិញថា នៅពេលដែលក្រុមប៉ុនប៉ងបង្កចលាចលសង្គមទាំងនោះ ប្រកាសពីផែនការសកម្មភាពខុសច្បាប់ មានទាំងការប្រើប្រាស់អាវុធផងនោះ បែរជាអស់លោកជាអង្គការសិទ្ធិមនុស្ស សង្ងំស្ងៀម មិនចេញមកឃាត់ ឬណែនាំពួកគេនោះទេ ប៉ុន្តែនៅពេលដែលសមត្ថកិច្ច ប្រើប្រាស់វិធានការច្បាប់ ឃាត់ខ្លួនក្រុមបង្កអសន្តិសុខសង្គម បែរជាចេញមកថ្កោលទោសទៅវិញ។

May be an image of 1 person and text

សម្តេចធិបតីសង្កត់ធ្ងន់ថា នៅប្រទេសណាក៏គេប្រើវិធានការច្បាប់ ចំពោះក្រុមជ្រុលនិយមដែរ ដើម្បីការពារប្រទេសជាតិ និងប្រជាជនរបស់ខ្លួន។ ជាក់ស្តែងប្រទេសអង់គ្លេស មានការចាប់ខ្លួនក្រុមបាតុកររាប់ពាន់នាក់ ក្នុងនោះច្រើនជាង ២០០នាក់ត្រូវបានកាត់ទោស។

ការប្រតិកម្មរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រ ជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី ជិត២ពាន់នាក់ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២៤។

May be an image of 13 people, dais and text

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ឃើញអង្គការសិទ្ធិមនុស្សណាមួយ ចេញមកថ្កោលទោស [ករណីឃាត់ខ្លួនក្រុមបង្កចលាចលសង្គម ថ្ងៃទី១៨ សីហា] រដ្ឋាភិបាលចាប់។ ខ្ញុំថាណែ ! ឯកឧត្តម អស់លោកមើលអង្គហេតុឱ្យច្បាស់ ព្រោះមានភស្តុតាងដាក់បន្ទុកច្រើនណាស់ មុននឹងថ្ងៃទី១៨ សីហា ពួកគេប្រមូលគ្នា ទិញអាវុធ បញ្ជាដុតបំផ្លាញផ្ទះសំបែង បំណងផ្តួលរំលំរដ្ឋាភិបាល ដែលជាសកម្មភាពខុសច្បាប់ ហើយពេលនោះឯកឧត្តម មិនចេញមកប្រាប់ពួកគេ កុំឱ្យធ្វើបែបហ្នឹងខុសច្បាប់ នៅស្ងៀមឱបដៃ អ្នកខ្លះធ្វើអត់ដឹងទៀត តែដល់អនុវត្តន៍ច្បាប់ គេមកថាអនុវត្តន៍រំលោភសិទ្ធិមនុស្ស។ រឿងនេះនៅប្រទេសណាក៏គេអនុវត្តន៍ច្បាប់ដែរ ដើម្បីការពារសិទ្ធិរបស់ប្រជាពលរដ្ឋរបស់គេ នៅអង់គ្លេស មានការចាប់ខ្លួនជាង ១ពាន់នាក់ កាត់ទោស២០០នាក់ជាងហើយ»។

May be an image of 11 people, dais and text

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងផងដែរថា វិធានការទប់ស្កាត់ការបង្កអសន្តិសុខ ថ្ងៃទី១៨ ខែសីហា គឺជាកិច្ចការពារសិទ្ធិជូនពលរដ្ឋ ដែលត្រូវការស្ថេរភាពសង្គម ដើម្បីរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត។ ក្នុងព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ៦៦នាក់ ក្នុងណែនាំ និងដោះលែងទៅវិញ ៥៧នាក់ ខណៈមេគំនិត ៩នាក់ ត្រូវបានកសាងសំណុំ រឿងបន្តនីតិវិធី។

May be an image of 2 people, dais and text

សម្តេចធិបតីបានថ្លែងអំណរគុណ ដល់មន្ត្រីមានសមត្ថកិច្ច មន្ត្រីគ្រប់លំដាប់ថ្នាក់នៅក្រសួង ស្ថាប័ន រដ្ឋបាលរាជធានីខេត្ត កងកម្លាំងប្រដាប់អាវុធ និងជាពិសេសប្រជាពលរដ្ឋរបស់យើង ដែលមិនបានចូលរួមក្នុងចលនាផែនការបំផ្លាញជាតិ ដែលរៀបចំឡើងដោយក្រុមជ្រុលនិយមមួយក្តាប់តូច៕

ពត័មានពេញនិយម