ក្មេងពាល២ក្រុម បើកភ្នែកមិនទាន់ ដេញវាយគ្នាទាំងព្រឹកព្រលឹម

05-កញ្ជា-2024 - ម៉ោង 12:10:PM

 

រាជធានីភ្នំពេញ៖ ក្រុមក្មេងទំនើងតែងតែគិត អំពីសកម្មភាពពាល និង ទង្វើបាតសង្គម ថា ជារឿងល្អ ហើយវាផ្ទុយពីមនុស្សត្រឹមត្រូវ គឺពួកគាត់គិតតែអំពីកិច្ចការងារនាំមកនូវផលប្រយោជន៍ដល់ខ្លួនឯង និង សង្គមជាតិ។

បើតាមឃ្លីបវីដេអូមួយ ត្រូវបានគេបង្ហោះ និង ចែករំលែក នៅតាមបណ្ដាញសង្គម បង្ហាញអំពីសកម្មភាពវាយតប់គ្នារបស់ក្រុមទំនើង ដោយមានយុវជនម្នាក់ បានដេកដួលទៅលើថ្នល់ ហើយត្រូវបានពួកក្មេងស្ទាវមួយក្រុមទៀត វាយទាត់ធាក់។ បើតាមការបង្ហោះឃ្លីបវីដេអូនោះ បានអះអាង ថា ហេតុការណ៍វាយតប់គ្នានេះ បានកើតឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ស្របគ្នានេះ ប្រជាពលរដ្ឋ មានក្ដីសង្ឃឹម ថា អាជ្ញាធរមានសមត្ថកិច្ច នឹងប្រើប្រាស់ធម៌ក្ដៅ តាមឃាត់ខ្លួនក្រុមទំនើងទាំងនេះ នាំមកចាត់ការតាមច្បាប់៕

ពត័មានពេញនិយម