បុរសម្នាក់ បង្កាត់ភ្លើងដាំបាយ ឆេះផ្ទះ​ឪពុកម្ដាយហ្មត់

04-កញ្ជា-2024 - ម៉ោង 10:46:AM

 

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានបង្កើតភ្លើងដាំបាយ ហើយដើរចោល បណ្ដាលឲ្យភ្លើងឆាបឆេះផ្ទះរបស់ឪពុកម្ដាយ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងជាង១២រសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ នៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតមានគ្រោះអគ្គិភ័យនោះ មានបុរសមានសតិមិនគ្រប់ម្នាក់ ត្រូវជាកូនរបស់ម្ចាស់ផ្ទះ បានបង្កាត់ភ្លើងដាំបាយ។ បន្ទាប់មកគេបានដើរចោល ទាំងមិនបាននៅមើលបាយ ធ្វើឲ្យភ្លើងឆាបចេញពីចង្ក្រាន បន្ដរាលដាលទៅឆេះផ្ទះ បង្កឲ្យកើតមានគ្រោះអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង។

សមត្ថកិច្ច បានឲ្យដឹង ថា ករណីគ្រោះអគ្គិភ័យនេះ បានបណ្ដាលមកពីបុរស ឈ្មោះ ឃួន តឿន អាយុ២៨ឆ្នាំ ជាកូនរបស់ម្ចាស់ផ្ទះ ដោយមានប្ដីឈ្មោះ ឃួន ផាត អាយុ៦៣ឆ្នាំ ជាជនពិការ និង មានប្រពន្ធឈ្មោះ សោម ទូច អាយុ៦០ឆ្នាំ មុខរបរមេផ្ទះ។ កូនប្រុសរបស់ម្ចាស់ផ្ទះ ជាមនុស្សមានសតិមិនល្អ ហើយគេបានបង្កាត់ភ្លើងដាំបាយ ហើយដើរចោល ទើបធ្វើឲ្យផ្ទះត្រូវបានភ្លើងឆេះអស់បែបនេះ។

បើទោះជាយ៉ាងណា ករណីគ្រោះអគ្គិភ័យនេះ មិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះឡើយ។ ប៉ុន្ដែសមត្ថកិច្ច ក៏មិនបានបញ្ជាក់ អំពីទំហំខូចខាត គិតជាប្រាក់មានប៉ុន្មាននោះដែរ៕

ពត័មានពេញនិយម