គ្រោះធម្មជាតិដ៏កំណាច បង្កផលប៉ះពាល់ខ្លាំងដល់មនុស្សជាង៣៦ ០០០នាក់ នៅប្រទេសឡាវ

02-កញ្ជា-2024 - ម៉ោង 12:47:PM

រដ្ឋធានីវៀងចន្ទ៖ ខ្យល់ព្យុះត្រូពិក និង ព្យុះប្រាភីរូន (Prapiroon) បាននាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង នៅតាមតំបន់ជាច្រើនរបស់ប្រទេសឡាវ ចាប់ពីថ្ងៃទី១៨ ខែកក្កដា រហូតដល់ថ្ងៃទី២១ ខែសីហា ហើយគ្រោះធម្មជាតិដ៏កំណាចនេះ បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្ស ជាង ៣៦ ២00នាក់ នៅទូទាំងប្រទេស។ នេះបើតាមសារព័ត៌មានរបស់វៀតណាម Vietnamplus បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១ ខែកញ្ញា ឆ្នាំ២០២៤។

បណ្ដាញទូរទស្សន៍របស់កងទ័ពឡាវ បានរាយការណ៍ កាលពីថ្ងៃទី៣០ ខែសីហា ថា ភ្លៀងធ្លាក់ខ្លាំង និង ខ្យល់ព្យុះដ៏កំណាច បានបង្កផលប៉ះពាល់ដល់ខេត្ត ចំនួន១៣ នៅទូទាំងប្រទេសឡាវ។ គ្រោះធម្មជាតិនេះ បានធ្វើឲ្យប៉ះពាល់ដល់ស្រុកចំនួន៦០ ហើយក្នុងនោះមានចំនួន៥៤១ភូមិ បានរងគ្រោះ និង មានមនុស្ស ចំនួន ១៧ ៥៤៨គ្រួសារ បានរងផលប៉ះពាល់។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយជាតិឡាវ បានបើកកិច្ចប្រជុំ កាលពីចុងសប្តាហ៍មុននេះ ដើម្បីពិភាក្សាគ្នាអំពីវិធានការ បង្កើននូវការត្រៀមលក្ខណៈ និង ឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ដោយផ្តោតយ៉ាងពិសេស លើការធានាឱ្យមានការសម្របសម្រួលទាន់ពេលវេលា និង ប្រកបដោយប្រសិទ្ធភាព នៅក្នុងចំណោមភ្នាក់ងារពាក់ព័ន្ធទាំងអស់៕

ពត័មានពេញនិយម