ចិនសន្យានាំចូលកសិផលដែលមានគុណភាពពីកម្ពុជា និងជំរុញអ្នកវិនិយោគបន្ថែម

5 ម៉ោងមុន

នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បាន រៀប ចំ សន្និសីទ សារ ព័ ត៌មាន ដើម្បីបង្ហាញអំពីលទ្ធផលក្រោយដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្ដម ស៊ី ជីនពីង ប្រធានា ធិបតី សាធារណរដ្ឋ ប្រជាមានិតចិន នៅកម្ពុជា រយៈពេល២ថ្ងៃកន្លងទៅ កាលពីថ្ងៃទី១៧ ដល់ ១៨ ខែមេសាឆ្នាំ២០២៥។

ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា ភាគីទាំង ពីរ បាន បញ្ជាក់ ជា ថ្មីថា កម្ពុជា ចិន ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញ ទៅមកនិងគាំទ្រគ្នាគ្រប់កាលៈទេសៈ ។ ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំ ប្រកប ដោយ យុទ្ធ សាស្រ្ត របស់ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំនៅកម្ពុជា ប្រទេសទាំងបាន ឯកភាព គ្នា កសាង សហគមន៍ វាសនារួម កម្ពុជា ចិន ក្នុងយុគ្គសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ ស្តង់ដា ខ្ពស់ ជាមួយនឹងការបន្តពង្រឹងទំនុកចិត្តជាយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិ ការ ជា ផ្លែ ផ្កាជា ក់ ស្តែង និងការផ្លាស់ប្តូរប្រជាជន និង ប្រជាជនកាន់តែញឹកញាប់ ដែលបង្កើត បាន នូវ គំរូ ថ្មី នៃ ទំនាក់ ទំនង អន្តរជាតិ និងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

បន្ថែមលើសពីនេះ ភាគីចិន បានសន្យាការនាំចូលនូវកសិផលដែលមានគុណភាពខ្ពស់ របស់ កម្ពុជា អោយកាន់តែច្រើនឡើងបន្ថែមទៀត ខណៈដែលកន្លងមក ចិនបាននាំចូល នូវ ផលិត ផល កសិកម្ម មួយ ចំនួនរួចហើយដូចជា ចេកអំបូងលឿង ស្វាយកែវរមៀត គ្រាប់ចន្ទី ត្រី តាមរយះកិច្ច ព្រម ព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា ចិន និង អសិប ជាដើម។ ដោយឡែកពាក់ពន្ធ័នឹងការវិនិយោគ ភាគីចិន បានសន្យាថា នឹងផ្សព្វផ្សាយ ព្រមទាំងជម្រុញអោយវិនិយោគិនចិន បន្ត និង បន្ថែម ការ វិនិយោគ នៅ កម្ពុជា អោយបានកាន់តែច្រើនបន្ថែមទៀត ដើម្បីផ្តល់ផល ប្រយោជន៍ អោយ គ្នា ទៅ វិញ ទៅ មក ។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបន្តថា ក្រោមការ ឯក ភាព ជា យុទ្ធ សាស្ត្រ កម្រិត ខ្ពស់ ប្រទេស ទាំង ២ ដោយគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា ចិន ដោយយន្ត ការ គ្រប់ គ្រង រួម និងការអនុវត្តផែនការសកម្មភាព ស្តីពីការកសាងសហគមន៍វាសនារួម កម្ពុជា ចិន ក្នុង យុគ សម័យ ថ្មី ជាចំនុចចម្បង ភាគីទាំង២ នឹងបន្តជម្រុញក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា ចិន ដែលមានវិស័យអទិភាពចំនួន ៦និង ពន្លឿន ការកសាង”ច្រករបៀងឧស្សហកម្ម និង បច្ចេក វិទ្យា” និង “ច្រករបៀងមច្ឆា និង អង្ករ” ព្រមទាំង ពង្រឹង ទំនុក ចិត្ត នយោបាយ អោយ កាន់ តែ ខ្ពស់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

សូមបញ្ជាក់ថាកាលពីឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន សម្រេចបាន ១៣៧៦២ លាន ដុល្លារអាម៉េរិក កើនឡើង ២៤,២៣% ក្នុងនោះការនាំចេញរ បស់ កម្ពុជា សម្រេច បាន ១៦០៧លានដុល្លារអាម៉េរិកកើនឡើង២២,២៧%។ ក្នុងនោះដែរ ក្រុមហ៊ុន សហគ្រាសចិន ដែល បាន ចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាមានចំនួន ២ ៩២១ កើនឡើង ២០,៦៥%៕

ពត័មានពេញនិយម