ឯកឧត្តម ហ៊ុន ម៉ានី៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ត្រូវបានបិទបញ្ចប់ដោយជោគជ័យប្រកបដោយស្នាមញញឹមសាទរពីសំណាក់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាន

13 ម៉ោងមុន

អាចជារូបភាពនៃ 6 នាក់, ប្រាសាទ និង អត្ថបទ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ២០២៥ ត្រូវ​បាន​បិទ​បញ្ចប់ដោយជោគជ័យ ប្រកបដោយ​ស្នាមញញឹម​សាទរពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​គ្រប់​មជ្ឈដ្ឋាន។

ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រុមការងារ និងយុវជ​ន​ស្ម័គ្រ​ចិត្ត ក្រុមការងារទាំងអស់នៅក្នុងចង្កោមទាំង៩ នៃគណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០២៥ ចំពោះការចូលរួមទាំងកម្លាំងកាយ ចិត្ត និងពេលវេលាក្នុងការរៀបចំ និង​អនុវត្ត​តាម​ផែនការសកម្មភាពដែលនាំឱ្យអង្គរសង្រ្កាន្តទទួលបានលទ្ធផលជាទីមោទនៈ។អាចជារូបភាពនៃ 14 នាក់

ឯកឧត្តម បានអរគុណដល់ចង្កោមទី១ ដែលដឹកនាំដោយឯកឧត្តម និងប្រធាន​ក្រុម​ការងារ សមាជិក សមាជិកា នៃក្រុមការងាររដ្ឋបាល ក្រុមការងារហរិញ្ញវត្ថុ និងឧបត្ថមគាំទ្រ ក្រុម​ការងារ​ផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ក្រុមការងាររូបភាព និងវីដេអូឯកសារ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ដ និងក្រុមការងារពិធីសាសនា។

ឯកឧត្តម ហ៊ុន ម៉ានី បានអរគុណដល់ចង្កោមទី២ ដែលដឹកនាំដោយឯកឧត្តម សាយ សំអាល់ និង​ប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារកម្មវិធីតន្ដ្រីសួស្ដីឆ្នាំថ្មី និងផ្សាយផ្ទាល់ ក្រុម​ការងារសម្របសម្រួលតារា ក្រុមការងារសម្របសម្រួលសិល្បកបុរាណ ក្រុម​ការងារ​កម្ម​វិធី​សួន​មុនីហទ័យ ក្រុមការងារប្រណាំងរទេះគោ ក្របី។អាចជារូបភាពនៃ 7 នាក់

ឯកឧត្តម បានអរគុណដល់ចង្កោមទី៣ ដែលដឹកនាំដោយឯកឧត្តម ស សុខា និង​ប្រធាន​ក្រុម​ការងារ សមាជិក សមាជិកា នៃក្រុមការងារកម្មវិធីយុទ្ធគុនចម្រុះខ្មែរបុរាណ ក្រុមការងារកម្មវិធី របាំ​បុរាណ ប្រពៃណី និងប្រជាប្រិយ ក្រុមការងារកម្មវិធីបណ្ដែតគោមបួងសួង។អាចជារូបភាពនៃ 9 នាក់ និង អត្ថបទ

ឯកឧត្តម បានអរគុណដល់ចង្កោមទី៤ ដែលដឹកនាំដោយឯកឧត្តម ទៀ សីហា និង​ប្រធាន​ក្រុម​ការងារ សមាជិក សមាជិកា នៃក្រុមការងារផ្គត់ផ្គង់ទឹក អនាម័យ សាធារណៈ និង​បរិសា្ថន ក្រុមការងារសម្របសម្រួលយុវជន និងផ្គត់ផ្គង់ភេសជ្ជៈ ក្រុម​ការងារ​កម្ម​វិធី​សួន​ញញឹម​អង្គរ ក្រុមការងារកម្មវិធីល្បែងប្រជាប្រិយ និងទាញព្រ័ត្រមិត្តភាពអង្គរសង្ក្រាន្ដ ក្រុមការងារ​កម្ម​វិធី​តស់​ៗ លេងទឹក ក្រុមការងារកម្មវីធីភូមិត្នោត ក្រុមការងារកម្មវិធីភូមិរចនា ក្រុមការងារកម្មវិធីសួនកុមារ ក្រុមការងារកម្មវិធីផ្សារស្ទឹងសៀមរាប ក្រុមការងារសម្របសម្រួលកម្មវិធីតាមតំបន់ផ្សេងៗ, ផ្នែកសម្របសម្រួលកម្មវិធីដងស្ទឹងសៀមរាប ផ្នែកសម្របសម្រួលកម្មវិធីនៅតំបន់ផាប់ស្ទ្រីត ផ្នែកសម្របសម្រួលកម្មវិធីនៅតំបន់អង្គរឃ្យុងយូ។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្សច្រើន និង អត្ថបទ

ឯកឧត្តម ហ៊ុន ម៉ានី បានអរគុណដល់ចង្កោមទី៥ ដែលដឹកនាំដោយឯកឧត្តម កើត រិទ្ធ និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារកម្មវិធីក្បួនដង្ហែអង្គរសង្ក្រាន្ដ។

ឯកឧត្តមក៏បនអរគុណដល់ចង្កោមទី៦ ដែលដឹកនាំដោយឯកឧត្តម គីម រិទ្ធី និងប្រធានក្រុមការងារ សមាជិក សមាជិកានៃក្រុមការងារដឹកជញ្ជូន ក្រុមការងារផលិតផល ស.ស.យ.ក. ក្រុមការងារកម្មវិធីភូមិខ្ញុំ។ ឯកឧត្តមក៏បាន អរគុណដល់ចង្កោមទី៧ ដែលដឹកនាំដោយឯកឧត្តម សាយ សំអាល់ និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ចរាចរណ៍ និងបង្ការអគ្គីភ័យ ក្រុមការងារសង្គ្រោះបឋម និងបន្ទាន់ និងក្រុមការងារខ្លឹមសារ និងប្រតិកម្មរហ័ស។អាចជារូបភាពនៃ 1​ នាក់, ក្មេង, កំពុងញញឹម, មនុស្សច្រើន និង ដើមឈើ

ឯកឧត្តម បានអរគុណដល់ចង្កោមទី៨ ដែលដឹកនាំដោយលោកជំទាវ ដាំ ដារីនី និងប្រធានក្រុមការងារ សមាជិក សមាជិកា នៃក្រុមការងារពិធីការ និងពិធីបើកព្រឹត្តិការណ៍ និងក្រុមការងារប្រកួតអុកចត្រង្គ និងអរគុណដល់ចង្កោមទី៩ ដែលដឹកនាំដោយឯកឧត្តម សុះ មុះសិន និងប្រធានក្រុមការងារ សមាជិក សមាជិកានៃក្រុមការងារកម្មវិធីពិព័រណ៌ពាណិជ្ជកម្ម។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់, មនុស្ស​កំពុង​រាំ, ប្រាសាទ និង មនុស្សច្រើន

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់ថា អង្គរសង្រ្កាន្តបានបន្សល់ទុកនូវអនុស្សាវរីយ៍ និងស្នាមញញឹមចង់ចាំមិនភ្លេចសម្រាប់អ្នកគ្រប់គ្នា។ ជាមួយគ្នានេះដែរ ឯកឧត្តម បានលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ឱ្យបន្តបេសកកម្មដើម្បីបុព្វហេតុជាតិមាតុភូមិតាមរយៈការងារជួយសង្គម និងការងារស្ម័គ្រចិត្តបន្តទៀត។ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា៖«សង្គមជាតិមួយនេះត្រូវការពួកយើងដែលមានបេះដូង និងឆន្ទៈចំពោះបុព្វហេតុរួម ហើយការងារស្ម័គ្រចិត្តគឺជាសាលារៀនសម្រាប់បណ្តុះស្មារតីនេះដ៏ស័ក្តិសមបំផុត»៕អាចជារូបភាពនៃ 15 នាក់ និង ជើងតម្កល់

ពត័មានពេញនិយម