គ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី រយៈពេល៥ថ្ងៃ ស្លាប់-របួសជាង១០០នាក់

ម្សិលមិញ ម៉ោង 05:00:PM



រាជធានីភ្នំពេញ៖ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹង ថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៥ មានគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង នៅទូទាំងប្រទេសកម្ពុជា ចំនួន៤៤លើក ដោយបានបណ្ដាលឱ្យមនុស្សស្លាប់ ចំនួន៣៦នាក់ និង របួសធ្ងន់-ស្រាល៦៦នាក់ បើធៀបទៅនឹងរយៈពេលដូច កាលពីឆ្នាំ២០២៤ មានការថយចុះតិចតូចបំផុត។

នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ បានបញ្ជាក់ ថា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃនេះ បានបណ្ដាលមកពីកត្ដាជាច្រើន រួមមាន៖ ការបើកបរលឿនលើសល្បឿនកំណត់, បើកបរមិនប្រកាន់ស្តាំ, វ៉ាជែងនៅក្នុងស្ថានភាពគ្រោះថ្នាក់, បត់ក្នុងស្ថានភាពគ្រោះថ្នាក់, មិនគោរពសិទ្ធិ និង បើកបរក្រោមស្ថានភាពស្រវឹង…ជាដើម ជាពិសេស នៅពេលយប់ ។

គ្រោះថ្នាក់ចរាចរណ៍ រយៈពេល៥ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាឆ្នាំ២០២៥នេះ មានការថយចុះតិចតួច បើធៀបនឹងអំឡុងពេលដូចគ្នា កាលពីឆ្នាំ២០២៤ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ចំនួន៥០លើក ដោយបានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣៩នាក និង រងរបួសធ្ងន់ស្រាល ចំនួន៩៦នាក់៕

ពត័មានពេញនិយម