ក្មេងស្ទាវមួយក្រុមប្រដាប់ទៅដោយបំពង់ទីបនិងខ្សែក្រវាត់ ជិះម៉ូតូជាច្រើនគ្រឿងមកធ្វើសកម្មភាពព្រួតវាយទៅលើក្មេងស្ទាវ១ក្រុមទៀតដែលកំពុងតែលេងប៉ាតម្សៅ បាញ់ទឹក និងច្រៀងរាំមិនដឹងខ្លួន បង្កអោយការភ្ញាក់ផ្អើល

12 ម៉ោងមុន



ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមប្រដាប់ទៅដោយបំពង់ទីបនិងខ្សែក្រវាត់ ជិះម៉ូតូជាច្រើនគ្រឿងមកធ្វើសកម្មភាពព្រួតវាយទៅលើក្មេងស្ទាវ១ក្រុមទៀតដែលកំពុងតែលេងប៉ាតម្សៅ បាញ់ទឹក និងច្រៀងរាំមិនដឹងខ្លួន បង្កអោយការភ្ញាក់ផ្អើលនៅ ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ត្រង់ចំណុចផ្សារវីតាមីន ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ ខណៈក្មេងរងគ្រោះ១ក្រុមកំពុងតែនាំគ្នាលេងប៉ាតម្សៅបាញ់ទឹកនិងច្រៀងរាំជាមួយនឹងពលរដ្ឋដែលរស់នៅភូមិកើតហេតុខាងលើសប្បាយសុខៗ ស្រាប់តែលេចមុខក្រុមក្មេងទំនើងមួយក្រុមជិះម៉ូតូជិត១០រឿងមានគ្នាជាច្រើននាក់ប្រដាប់ទៅដោយបំពង់ទីប និងខ្សែក្រវាត់ ព្រមទាំងមួកសុវត្ថិភាពបានមកធ្វើសកម្មភាពព្រួតវាយមកលើក្មេងរងគ្រោះយ៉ាងចាស់ដៃ ។

ហេតុការណ៍នោះដែរ បានវាយគ្នាទៅវិញទៅមកបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋឃើញដូច្នេះក៏គ្នាជួយខាងក្មេងរងគ្រោះព្រួតវាយបកទៅខាងក្មេងទំនើងទាំងនោះរហូតខាងក្រុមបង្កភ័យនាំគ្នារត់គេចខ្លួនទៅបាត់អស់ចោលម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1M-3180 នៅកន្លែងកើតហេតុ ។

បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំជុំវិញហេតុការណ៍ខាងលើមានអ្នករងរបួសម្នាក់ស្រាលខាងសមត្ថកិច្ចបានអោយជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍ផងដែរ ។ បន្ទាប់ពីកើតហេតុខាងកងកម្លាំងអន្តរាគមន៍សហការជាមួយកងកម្លាំងមូលដ្ឋានចុះទៅយកម៉ូតូជនសង្ស័យខាងលើទៅរក្សាទុកនៅប៉ុស្តិ៍បណ្ដោះអាសន្ន រង់ចាំស្រាវជ្រាវរកបក្ខពួកក្រុមជនបង្កមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ ៕

ពត័មានពេញនិយម