អភិបាលរាជធានី រៀបចំពិធីក្រុងពាលី នៅមុនពិធីប្រកាសដាក់ប្រើប្រាស់ស្ពានអាកាសមរតកតេជោ

17 ម៉ោងមុន

អាចជារូបភាពនៃ 5 នាក់, ជើងតម្កល់ និង ប្រាសាទ

រាជធានីភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំមន្ដ្រីក្រោមឱវាទ រៀបចំពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី ដើម្បីសេចក្តីសុខសេចក្តីចម្រើន សម្រាប់ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការស្ពានអាកាសមរតកតេជោ នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ស្ពានអាកាសមរតកតេជោ សម្ពោធដាក់ឲ្យប្រើបាស់ជាផ្លូវការ នៅថ្ងៃទី៧មេសា ឆ្នាំ២០២៥ នៅមុនពិធិបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ពិធីក្រុងពាលីតាមប្រពៃណីទំនៀមទម្លាប់របស់ដូនតាខ្មែរ តែងតែរៀបចំធ្វើឡើង នៅមុនពិធីសម្ពោធសមិទ្ធផលថ្មីៗ ដែលទើបកសាងរួច។អាចជារូបភាពនៃ ជើងតម្កល់

ស្ពានអាកាសមរតកតេជោ គឺប្រសព្វគ្នា រវាងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងខណ្ឌចំការមន, មហាវិថីសម្តេចតេជោហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិ (ផ្លូវលេខ២៧១) ស្ថិតក្នុងខណ្ឌមានជ័យ។ ស្ពានអាកាសមួយនេះ មានកម្ពស់២ជាន់។អាចជារូបភាពនៃ អំពូល និង ជើងតម្កល់

បើតាមលោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ៖ស្ពានអាកាសមរតកតេជោ នឹងជួយកាត់បន្ថយការនូវការកកស្ទះចរាចរណ៍ នៅក្នុងការធ្វើដំណើរ, សម្រួលដល់លំហូរចរាចរណ៍ ហើយធ្វើឲ្យប្រជាពលរដ្ឋ មានភាពងាយស្រួលក្នុងការធ្វើ ដំណើរទៅមក ពិសេស នៅក្នុងរដូចបុណ្យជាតិធំៗ រួមមាន៖ បុណ្យភ្ជុំបិណ្ឌ, បុណ្យចូលឆ្នាំថ្មីប្រពៃណីជាត និង បុណ្យអុំទូក។ ពិធីភ្ជាប់ស្ពានមរតកតេជោជំហានទី២ ត្រូវបានធ្វើឡើង កាលពីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC ។ ស្ពានមរតកតេជោ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ អធិបតីភាពរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទ័មុនី៕អាចជារូបភាពនៃ 7 នាក់, ជើងតម្កល់, អាពាហ៍ពិពាហ៍ និង អត្ថបទ

ពត័មានពេញនិយម