ពលរដ្ឋអាមេរិកាំង ធ្វើបាតុកម្មរញ្ជួយប្រទេស ប្រឆាំងនឹងប្រធានាធិបតី ត្រាំ

16 ម៉ោងមុន

 

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រជាពលរដ្ឋ រាប់សែននាក់ បានចូលរួមធ្វើបាតុកម្ម ប្រឆាំងនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) និង កំពូលមហាសេដ្ឋីនៅលើពិភពលោករបស់សហរដ្ឋអាមេរិក លោក អេឡុន ម៉ាស់ខ៍ (Elon Musk) នៅទូទាំងរដ្ឋទាំង៥០របស់ប្រទេសមហាអំណាចកំពូលទាំងសេដ្ឋកិច្ច និង យោធាមួយនេះ។ នេះបើតាមសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៧ ខែមេសា ឆ្នាំ២០២៥។

អាចជារូបភាពនៃ មនុស្សច្រើន និង អត្ថបទ
ទូរទស្សន៍របស់សហរដ្ឋអាមេរិក បានផ្សាយ កាលពីថ្ងៃអាទិត្យ ទី៦ ខែមេសា ថា បាតុកម្មនេះ បានរៀបចំដោយក្រុមចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ សម្រាប់ការឆ្លើយតបទៅនឹងអ្វីដែលក្រុមបាតុករ ហៅ ជា«ការកាន់កាប់ដោយអរិភាព» និង វាយប្រហារមកលើសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋអាមេរិកាំង។ បាតុកម្មទ្រង់ទ្រាយធំរបស់ពលរដ្ឋអាមេរិកាំងនេះ បានធ្វើឡើង ចំនួន១៤០០កន្លែង នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន, អគារសហព័ន្ធនន៍, ការិយាល័យសភា, ទីស្នាក់ការសន្តិសុខសង្គម, សួនច្បារ និង សាលាក្រុង នៅទូទាំងសហរដ្ឋអាមេរិក។អាចជារូបភាពនៃ ‎1​ នាក់, មនុស្សច្រើន និង ‎អក្សរ​ដែល​និយាយថា '‎HANDSOFF APRIL 5T 2025 BOSTON NEWYORK NEW YORK RUTEET SNSROLTR ا CHICAGO PORTLAND SAN FRANCISCO SANDIEGO SAN DIEGO IDAHO UTAH OAKLAND (AND soOoo MANY MORE!)‎‎‎

ក្រុមអ្នករៀចំបាតុកម្ម បានបញ្ជាក់ ថា៖«យើងអាចប្រាកដ ថា ពួកគេបានឮយើង។ ការតវ៉ានេះមានឈ្មោះថា «ផ្ទេរអំណាច» ទាមទារឲ្យបញ្ចប់ការដណ្តើមអំណាចរបស់លោកមហាសេដ្ឋី អេឡុន ម៉ាស់ខ៍។ ពួកគេបានវាយប្រហារមកលើលទ្ធិប្រជាធិបតេយ្យរបស់យើង, ការកាត់បន្ថយការងាររបស់យើង ការលុកលុយដល់ឯកជនភាព និង រំលោភបំពានលើសេវាកម្មរបស់យើង។យើងកំពុងតែរៀបចំ ដើម្បីបង្កើតនូវការបដិសេធទ្រង់ទ្រាយធំដែលអាចមើលឃើញ ជាវិបត្ដិថ្នាក់ជាតិ» ។
ពលរដ្ឋអាមេរិកាំង បានទាមទារចំនួនបីចំណុចធំៗ រួមមាន៖ ១-បញ្ចប់ការកាន់កាប់អំណាចរបស់មហាសេដ្ឋី និងលុបបំបាត់អំពើពុករលួយដ៏ច្រើនសន្ធឹកសន្ធាប់របស់រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ, ការបញ្ចប់ការកាត់បន្ថយមូលនិធិសហព័ន្ធន៍សម្រាប់ Medicaid សន្តិសុខសង្គម និង កម្មវិធីផ្សេងៗទៀតដែលពលរដ្ឋពឹងផ្អែកលើ ហើយបញ្ឈប់នូវការវាយប្រហារ មកលើជនអន្តោប្រវេសន៍ជនឆ្លងដែន និង សហគមន៍ដទៃទៀត»៕