សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ សរសើររដ្ឋបាលរជធានីភ្នំពេញ ដែលបានត្រៀមរថយន្តក្រុង៥៩៧គ្រឿង រួចរាល់សម្រាប់ដឹកពលរដ្ឋ

12 ម៉ោងមុន

អាចជារូបភាពនៃ 9 នាក់, ជើងតម្កល់ និង អត្ថបទ

នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស “មរតកតេជោ” នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កោតសរសើរដល់រដ្ឋបាលរជធានីភ្នំពេញដែលបានត្រៀមរួចរាល់រៀបចំរថយន្តក្រុងចំនួន៥៩៧គ្រឿងសម្រាប់ដឹកញ្ជូនពលរដ្ឋឥតគិតថ្លៃទៅលេងស្រុកកំណើតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា តាមរយៈការប្រើប្រាស់​សេវារថយន្ត​ក្រុងដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យជាតិធំៗដូចជាបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ជាដើម តាមការប៉ាន់ប្រមាណប្រជាពលរដ្ឋអាចទទួលផលចំណេញ និងសល់ថវិកាសម្រាប់ទៅធ្វើបុណ្យទាន​ក្នុងឱកាសនេះ ហើយបើសរុបរួមជាថវិកាមានប្រមាណ ១,៤ លានដុល្លារតាមរយៈការជិះរថយន្តក្រុងឥតគិតថ្លៃនេះ។អាចជារូបភាពនៃ 3 នាក់, ជើងតម្កល់ និង អត្ថបទ

សូមជម្រាបថា ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៥៩៧ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនពលរដ្ឋទៅកាន់ស្រុកកំណើត និងពីស្រុកកំណើតមកភ្នំពេញវិញ ដោយមិនបង់ប្រាក់រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ការផ្ដល់រថយន្តក្រុងនេះ គឺដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។អាចជារូបភាពនៃ 4 នាក់, ជើងតម្កល់ និង អត្ថបទ

បើតាមរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ទី១៖ សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់បម្រើដល់ប្រតិបត្តិការតម្រាយខ្សែរត់ជាប្រក្រតីក្នុងរាជធានីភ្នំពេញ។ ទី២៖ សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៤៩៧គ្រឿង ព្រមទាំងបានរៀបចំ ទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ ដែលមានគោលដៅ ទីតាំង និងពេលវេលាចេញដំណើរដែលបានរៀបចំ៕មិន​មាន​ការពណ៌នា​រូបថត​ទេ។មិន​មាន​ការពណ៌នា​រូបថត​ទេ។មិន​មាន​ការពណ៌នា​រូបថត​ទេ។មិន​មាន​ការពណ៌នា​រូបថត​ទេ។

ពត័មានពេញនិយម