នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគេន និងប្រគល់វិញ្ញាបនបត្រដល់សមណនិស្សិត និស្សិតជំនាន់ទី២ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន៤០០នាក់ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ដែលស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមដោយ ព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ អ្នកឧកញ៉ា លោកឧកញ៉ា ឯកឧត្ដម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ សាមណនិស្សិត និងនិស្សិត សរុបជាង២៤០០អង្គ នាក់។