សម្តេចធិបតី៖ រដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គ្មានបំណងរំលោភរដ្ឋធម្មនុញ្ញ ដោយឱ្យកងទ័ពប្រទេសណា មកដាក់មូលដ្ឋានទ័ពផ្តាច់មុខនៅកម្ពុជាទេ

ម្សិលមិញ ម៉ោង 01:22:PM

អាចជារូបភាពនៃ 1​ នាក់ និង អក្សរ​ដែល​និយាយថា '我 《 化 我代化升值 升低放 मੈ STPM 0 ប 0 00 0 4 0 0

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ទាំងថ្ងៃនេះ និងទៅអនាគត គ្មានគោលបំណង ក្នុងការរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួន តាមរយៈការឱ្យប្រទេសណា ឬកងទ័ពប្រទេសណា មកដាក់មូលដ្ឋានកងទ័ពផ្តាច់មុខនៅលើទឹកដីកម្ពុជានោះទេ។

ការថ្លែងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងការចោទប្រកាន់មកលើ កម្ពុជា ចំពោះការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ថាបានផ្តល់ការផ្តាច់មុខ ដល់កងព័ទចិន មានមូលដ្ឋានយោធានៅទីនេះ ។អាចជារូបភាពនៃ 11 នាក់ និង អត្ថបទ

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្ម មូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម ស្ថិតនៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រដ្ឋធម្មនុញ្ញរបស់កម្ពុជាមាត្រា៥៣ បានចែងច្បាស់ហើយ ថា ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញ្ញាឱ្យមានមូលដ្ឋានរបស់ខ្លួន នៅបរទេស លើកលែងតែក្នុងក្របខណ្ឌនៃសំណូមពរ នៃអង្គការសហប្រជាជាតិ ដោយព្រះរាជាណាចក្រកម្ពុជា រក្សាសិទ្ធិទទួលយកជំនួយបរទេស ជាសម្ភារយោធា អាវុធ គ្រាប់រំសែវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈនៅក្នុងផ្ទៃប្រទេសរបស់ខ្លួន ។អាចជារូបភាពនៃ 11 នាក់, ជើងតម្កល់ និង អត្ថបទ

ជាមួយគ្នានេះ សម្តេចធិបតី បញ្ជាក់ដែរថា បើសិនជារដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានបំណងធ្វើដូច្នេះមែននោះ គណបក្សប្រជាជនកម្ពុជា អាចធ្វើទៅបាន ដោយសារតែនៅក្នុងអាណត្តិមុននេះ គណបក្សប្រជាជនកម្ពុជា មានកៅអី១២៥ លើ១២៥កៅអី ក្នុងរដ្ឋសភា ដែលអាចឱ្យរដ្ឋាភិបាល អាចធ្វើវិសោធនកម្មច្បាប់ ដើម្បីដាក់មូលដ្ឋានទ័ពបរទេស ក្នុងប្រទេសរបស់ខ្លួន ។

ក្នុងន័យនេះ សម្តេចធិបតី បានសង្កត់ធ្ងន់ ទោះបីជាមានលទ្ធភាព និងអាចកែរដ្ឋធម្មនុញ្ញ បានយ៉ាងណាក៏ដោយក្តី ប៉ុន្តែគណបកប្រជាជនកម្ពុជា គឺមិនរំលោភដាច់ខាត លើរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយក៏គ្មានគោលបំណងឱ្យប្រទេសណា យកកងទ័ពមកដាក់ផ្តាច់មុខ ជាមូលដ្ឋានយោធា នៅលើប្រទេសកម្ពុជានោះទេ ។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា បណ្តាប្រទេសសមាជិកអាស៊ានមិនតិចទេ មានមូលដ្ឋានទ័ពបរទេសជាចំហរ តែកម្ពុជា ខុសអ្វីបើគ្រាន់តែធ្វើទំនើបកម្មសមត្ថភាពកងទ័ពរបស់ខ្លួន តាមរយៈការកសាងមូលដ្ឋានហ្វឹកហ្វឺន ជាមួយដៃគូអភិវឌ្ឍចិន ។អាចជារូបភាពនៃ 10 នាក់ និង អក្សរ​ដែល​និយាយថា 'STPM

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា បើបងប្អូនជាអ្នកស្នេហាជាតិពិតប្រាកដ គួរអបអរសាទរ នូវសមទ្ធិផលដែលកម្ពុជា ធ្វើទំនើបកម្មកងព័ទជើងទឹក នេះទើបជាការស្នេហាជាតិពិតប្រាកដ ។

សម្តេចធិបតី មានប្រសាសន៍ថា "កម្ពុជា រដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គ្មានគោលបំណង ថ្ងៃមុន អតីតកាល ថ្ងៃនេះ ឬថ្ងៃមុខ នៅក្នុងការរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួន តាមរយៈការឱ្យប្រទេសណា កងទ័ពណាមកដាក់មូលដ្ឋានកងទ័ពផ្តាច់មុខនៅលើទឹកដីកម្ពុជានោះទេ នេះគឺជាការពិត"៕អាចជារូបភាពនៃ 4 នាក់, មនុស្សច្រើន និង អត្ថបទ

ពត័មានពេញនិយម