សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការដាក់ពន្ធរបស់អាមេរិកដល់ប្រទេសជាច្រើន រួមទាំងកម្ពុជា គឺដើម្បីទាញទៅរកការចរចា ក្នុងគោលដៅផ្ដល់ផលប្រយោជន៍ដល់អាមេរិកខ្លួនឯង

15 ម៉ោងមុន


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការដាក់ពន្ធរបស់អាមេរិកដល់ប្រទេសចំនួន ១៨០ ប្រទេសរួមទាំងកម្ពុជាផង គឺដើម្បីទាញទៅរកការចរចាណាមួយនាពេលខាងមុខ ក្នុងគោលដៅផ្ដល់ផលប្រយោជន៍ដល់អាមេរិកខ្លួនឯង។

អាចជារូបភាពនៃ ផ្លូវ

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាសមរតកតេជោ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី បានបញ្ជាក់ថា កម្ពុជា ក៏បានផ្ញើលិខិតជូនប្រធានាធិបតីអាមេរិករួចហើយ ដើម្បីស្នើសុំការចរចាឡើងវិញ ចំពោះការអនុវត្តពន្ធរវាងប្រទេសទាំងពីរ។អាចជារូបភាពនៃ 2 នាក់ និង អក្សរ​ដែល​និយាយថា 'STPM

តាមសារលិខិតផ្ញើជូនប្រធានាធិបតីអាមេរិក នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ថ្មីៗនេះ សម្តេចធិបតី បានគូសរំលេចថាអត្រាពន្ធនាំចូលខ្ពស់បំផុត ដែលកម្ពុជាកំពុងអនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុងស្មារតីនៃការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការនាំចូលទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗនូវអត្រាពន្ធនាំចូលសម្រាប់ ១៩ ក្រុមទំនិញ ពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។អាចជារូបភាពនៃ អគារខ្ពស់ៗទំនើបៗ និង ផ្លូវ

សូមបញ្ជាក់ជូនថា ការផ្ញើសារលិខិតរបស់សម្តេចធិបតី បានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក បន្ទាន់ពីពេលថ្មីៗនេះ អាមេរិកបានប្រកាសអនុវត្តនូវអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕