លេខាធិការដ្ឋាន គ.ស.ព.ស៖ ការបង្ហោះរបស់អតីតទណ្ឌិត អ៊ុ សំអាន ថា​មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ជាព័ត៌មានក្លែងក្លាយ

20-កញ្ជា-2024 - ម៉ោង 04:06:PM


លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ (គ.ស.ព.ស) បានបញ្ជាក់ថា ការបង្ហោះផ្សាយរបស់អតីតទណ្ឌិត អ៊ុ សំអាន ដែលថា​មានករណីរំលោភយកដី និងបង្ខំប្រជាជនឱ្យចូលសញ្ជាតិវៀតណាមនៅភូមិដូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀងគឺជាព័ត៌មានក្លែងក្លាយ។

សូមបញ្ជាក់ថា អតីតទណ្ឌិត អ៊ុ សំអាន ធ្លាប់បានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមកចំពោះការតែងតែបង្ហោះព័ត៌មានមិនពិតរឿងព្រំដែន ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម៕

ពត័មានពេញនិយម