មិននឹកស្មានសោះថា សាឡាត់ ស្រីឡាង តារាសម្ដែងស្រីល្បីឈ្មោះ ហ៊ានធ្វើចរិតធូរថ្លៃចឹងសោះ ធ្លាប់តែឃើញសម្ដែងក្នុងរឿង ឥឡូវប៉ះរបស់ពិតហើយ

20-កញ្ជា-2024 - ម៉ោង 10:27:AM

យើងធ្លាប់តែឃើញសាឡាត់ស្រីឡាងតារាសម្ដែងស្រីល្បីឈ្មោះសម្ដែងនៅក្នុងភាពយន្តផ្សេងៗ ប៉ុន្តែលើកនេះតារាសម្ដែងស្រីរូបនេះបានចេញមកសម្ដែងរឿងមែនទែនឲ្យអ្នកទាំងអស់គ្នាបានឃើញពីបែបចរឹតធូថ្លៃ ខ្ចីលុយមិនសង។

យោងទៅតាមគណនេយ្យផ្លូវការរបស់កញ្ញាលីចាន់វត្តីបានឲ្យដឹងថា កាលពីថ្ងៃទី 27.ខែកក្កដា តារាសម្ដែងស្រី សាឡាត់ ស្រីឡាង បានខ្ចីលុយ កញ្ញា លី ចន្ទវត្ដី ចំនួន ២០០ដុល្លា ទាំងកណ្តាលយប់ សន្យា២ថ្ងៃសង មិនទាន់បានប៉ុន្មានថ្ងៃផង តារាសម្ដែងស្រីរូបនេះមិនចេះអៀនខ្មាស់ខ្ចី 200 ដុល្លារថែមទៀត។ តែកញ្ញាលីចន្ទវត្តីហាក់មិនទុកចិត្ត ក៏មិនបានអោយបន្ថែមឡើយ
នៅក្នុងផេកផ្លូវការ របស់កញ្ញា លី ចាន់វត្ដី បានសរសេរខ្លឹមសារយ៉ាងដូច្នេះថា ខ្ចីលុយយប់ថ្ងៃទី​ 27.07.2024 សន្យា២ថ្ងៃសង
កុហកខ្ញុំថ្ងៃនេះថ្ងៃនោះរហូតពេលនេះ​ ជិត២ខែ
លុយប៉ុណ្ណឹងសោះធ្វេីអោយថោកខ្លួនដែរ????

លុយគេជំពាក់ត្រូវសង កុំមានបំណងគេចវេស នេះជាមេរៀនមួយដែលបងប្អូនអ្នកជំពាក់លុយគេគួរចេះភ្ញាក់រលឹក កុំធ្វើឲ្យម្ចាស់បំណុល មានការតានតឹងជាខ្លាំង នេះជាទង្វើរដែលគ្មានគុណធម៌ គ្មានសច្ចធម៌មិនគោរពពាក្យសន្យា ដែលធ្វើឲ្យម្ចាស់បំណុលទាំងឡាយមានការខ្លាចរអាលជាខ្លាំង។ ព្រោះលុយគេខំរក យើងមកខ្ចីស្រួលៗ ហើយធ្វើចរឹតធូថ្លៃទៀត។
ដោយ លី លី

ពត័មានពេញនិយម