រន្ទះបាញ់ស្រ្ដីម្នាក់ កំពុងព្រោះស្រូវ ក្នុងវាលស្រែ

11 ម៉ោងមុន

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីម្នាក់កំពុងតែព្រោះស្រូវ នៅក្នុងវាលស្រែ ស្រាប់តែជួបនឹងគ្រោះអកុសល ត្រូវបានរន្ទះបាញ់ស្លាប់ភ្លាម កាលពីវេលាម៉ោង២ និង ១០នាទីរសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចវាលស្រែក្បាលអូរក្រូច ស្ថិតក្នុងភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មាន បានឲ្យដឹង ថា នៅមុនពេលកើតហេតុ ស្រ្ដីរងគ្រោះ បានធ្វើដំណើរទៅព្រោះស្រូវជាមួយបងប្អូន ខណៈភ្លៀងកំពុងតែបង្អុរចុះមកលាយឡំជាមួយនឹងផ្គររន្ទះ។ ស្របពេលស្រ្ដីរងគ្រោះកំពុងតែព្រោះស្រូវនោះ ស្រាប់តែរន្ទះបាញ់លាន់កក្រើកដី បណ្ដាលឲ្យគាត់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មមួយរំពេច។

មន្រ្ដីនគរបាលមូលដ្ឋាន បានឲ្យដឹង ថា ស្រ្ដីរងគ្រោះ ឈ្មោះ ជឿន ដាលីន អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិអង្កែរ ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ជនរងគ្រោះ ពិតជាបានស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និង ធ្វើកោសល្យវិច័យ រួចហើយបានប្រគល់សពរបស់ជនរងគ្រោះ ដល់ក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ពត័មានពេញនិយម