ជំនួបនេះ ៤៥នាទីដំបូង Inter នាំមុខ២គ្រាប់មុនដោយកីឡាករ Lautaro Martinez នាទីទី២១ និងបាល់ពិន័យ១១ម៉ែត្ររបស់កីឡាករ Hakan Calhanoglu នាទីទី៤៥បូក១។
លេងវគ្គទី២បាន១៥នាទី Barcelona វាយបកបានពីរគ្រាប់វិញដោយកីឡាករ Eric Garcia និង Dani Olmo។ នាទីទី៨៨ កីឡាករ Raphinha ទាត់បញ្ចូលទីឱ្យអ្នកមានបុណ្យ Barcelonaនាំមុខវិញ។
ប៉ុន្តែក្នុងនាទីទី៩០បូក៣ កីឡាករ Francesco Acerbi ជួយឱ្យម្ចាស់ផ្ទះ Inter Milan តាមស្មើវិញ។
ចប់៩០នាទី ក្លឹបទាំងពីរស្មើគ្នា ៣ទល់៣ និងសរុបទាំងពីរជើងស្មើគ្នា ៦ទល់៦។
លទ្ធផលនេះធ្វើឱ្យឈានដល់វគ្គម៉ោងបន្ថែម១៥នាទីពីរដង (Extra Time)។ វគ្គនេះនាទី៩៩ Inter Milan នាំមុខវិញ ពេលដែលកីឡាករ Davide Frattesi ទាត់បញ្ចូលទីបានសម្រេច។ នាទីនៅសេសសល់គ្មានគ្រាប់បាល់កើតឡើងទៀតទេ។
វគ្គផ្ដាច់ព្រ័ត្រថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ Inter Milan ត្រូវជួបអ្នកឈ្នះរវាង Arsenal និង Paris Saint Germain នៅទីក្រុងមុយនិច សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់៕