សមត្ថកិច្ចខេត្តបាត់ដំបង ចាប់បាន ត្រីក្លាសេ ជាង០២តោន នាំចូលពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាត

ម្សិលមិញ ម៉ោង 07:41:PM

ខេត្តបាត់ដំបង ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានបានដឹកនាំកម្លាំងក្នុងការិយាល័យសហការជាមួយមន្រ្តីជំនាញរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថ ស្រុកបវេល បានឃាត់រថ យន្ត០១គ្រឿង ម៉ាកHyundai ពណ៌បៃតង ឆ្នាំ២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 3G-4732 ដឹកជញ្ជូនត្រីក្លាសេ ស្ថិតនៅចំណុច ភូមិអន្លង់រៃ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ដែលតាមប្រភពគឺករណីដឹក ជញ្ជូនត្រី គ្មានលិខិតអនុញ្ញាតនាំចូល (នាំចូលពីប្រទេសថៃ)។ សមត្ថកិច្ច រកឃើញ ត្រីប្រាក្លាសេ ប្រហែល២០០០គីឡូក្រាម និងត្រីកន្ធរបង្កក ទំងន់ ៥០០គីឡូក្រាម។ ចំពោះត្រីនិងមធ្យោបាយព្រមទាំងអ្នកបើករថយន្ត មន្រ្តីជំនាញរដ្ឋបាលជលផល ខេត្តបាត់ដំបង ជាអ្នកអនុវត្តនីតិវិធីបន្ត៕

ពត័មានពេញនិយម