សម្ដេចធិបតី កោតសរសេីរ​ និងអបអរសាទរក្លឹបព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករងពាន AFC

16 ម៉ោងមុន

 


ភ្នំពេញ ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះ បានផ្ញើសារ កោតសរសេីរ​ និងចូលរួមអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE។

អាចជារូបភាពនៃ 10 នាក់, មនុស្សកំពុងលេងបាល់ទាត់, មនុស្ស​កំពុង​លេង​បា​ល់ទាល់ និង អក្សរ​ដែល​និយាយថា '۱۱۱۱۱۱۱.! :////1 275 CRXIDE 61 61包 RKIDF ORKIDE 17 17 28 SVAYRIENG SVAY RIEN 30 バ 30 GD ICMALLENGE IOMLLENGELEAGUE LEAGUE PREAH ស្ងយដុឿង SVAY RIENG KHAN REACH

​សម្ដេចធិបតី នាយករដ្ឋមន្រ្តី បានសរសេរថា ក្លឹបព្រះខ័នរាជស្វាយរៀង ជាក្លឹបតំណាងឱ្យប្រទេសកម្ពុជាប្រកួតក្នុងពាន AFC CHALLENGE LEAGUE ដោយបានធ្វើការប្រកួតជម្រុះជាច្រើនដំណាក់កាល និងឈ្នះជាបន្តបន្ទាប់ជាមួយនឹងបណ្ដាក្លឹបបាល់ទាត់ផ្សេងៗទៀតនៅក្នុងតំបន់មុននឹងឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ដែលនេះ គឺជាមោទកភាពសម្រាប់ប្រទេសកម្ពុជា លើវិស័យកីឡាបាល់ទាត់ បេីទោះជាមិនទទួលបានលទ្ធផលវិជ្ជមាននៃការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីម្សិលមិញក៏ដោយ​។

អាចជារូបភាពនៃ 7 នាក់, មនុស្ស​កំពុង​លេង​បា​ល់ទាល់, មនុស្សកំពុងលេងបាល់ទាត់ និង អត្ថបទ

ជាមួយគ្នា​ សម្ដេចក៏បានថ្លែងអំណរគុណដល់គ្រប់កីឡាករ គ្រូបង្វឹក ក្រុមការងារ​ រួមទាំងថ្នាក់ដឹកនាំ របស់ក្លឹបព្រះខ័នរាជស្វាយរៀង ទោះបីជាមិនអាចក្លាយជាជើងឯកក្នុងពាន AFC CHALLENGE LEAGUE ប៉ុន្តែទាំងកីឡាករ គ្រូបង្វឹក ក្រុមការងារ​ រួមទាំងថ្នាក់ដឹកនាំ បានខិតខំអស់ពីកម្លាំងកាយ ចិត្ត ក្នុងការប្រកួតប្រជែងរហូតដល់ទីបញ្ចប់ ហើយការចាញ់ឬឈ្នះជារឿងធម្មតានៅក្នុងការប្រកួតកីឡា ។

អាចជារូបភាពនៃ 7 នាក់ និង អក្សរ​ដែល​និយាយថា 'PKRSVRFC prokal ለ O LOv-A ၁၀ V-ACTI neH CAITT SIae FAN ល់នាត់ព្រះខិនរាជស្វាយរៀង ខ្ះខែនរាច សាយរៀង

បន្ថែមពីនេះ​ សម្ដេចធិបតី ក៏ថ្លែងអំណរគុណដល់អ្នកគាំទ្រ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រយ៉ាងពេញទំហឹងបូករួមទាំងអ្នកដែលបានទៅចូលរួមគាំទ្រដល់ទីតាំងប្រកួត​ចំនួន​ ៥១,៦១០នាក់ និងអ្នកដែលបានចូលរួមគាំទ្រតាមគ្រប់រូបភាព និងគ្រប់ទីកន្លែង ដែលការណ៍នេះ នឹងកាន់តែជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ដោយប្រកាន់ខ្ពស់លេីសីលធម៌ គុណធម៌នៃស្មារតីកីឡាយ៉ាងខ្ជាប់ខ្ជួន។អាចជារូបភាពនៃ ម៉ូតូ, មនុស្សច្រើន និង អត្ថបទអាចជារូបភាពនៃ បាល់ទាត់, បាល់ទាត់, មនុស្សច្រើន និង អត្ថបទអាចជារូបភាពនៃ មនុស្សច្រើន

ពត័មានពេញនិយម