រាជធានីភ្នំពេញ៖ បុរសម្នាក់បាននាំប្រពន្ធ ដើរដាក់ថ្នាំសណ្ដំទៅលើជនរងគ្រោះ ដើម្បីយកទ្រព្យសម្បត្ដិ តែមកប៉ះចំថ្ងៃអង្សា ត្រូវបានប្រជាពលរដ្ឋក្របួចក ប្រគល់ជូនសមត្ថកិច្ច កាលពីរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ នៅក្នុងភូមិត្រពាំងជ្រៃ ស្ថិតក្នុងភូមិសាស្រ្ដខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាន បានឲ្យដឹង ថា កាលពីវេលាកើតហេតុ មានជនសង័្សយ២នាក់ប្ដីប្រពន្ធ បានធ្វើសកម្មភាពដាក់ថ្នាំសណ្ដំ ទៅលើជនរងគ្រោះម្នាក់ ដើម្បីប៉ុនប៉ងយកទ្រព្យសម្បត្ដិ។ ប៉ុន្ដែសកម្មភាពរបស់ពួកគេ ធ្វើឲ្យពលរដ្ឋសង័្សយ ទើបចាប់ខ្លួនជនទាំង២នាក់ប្ដីប្រពន្ធនេះ ប្រគល់ជូនសមត្ថកិច្ចតែម្ដង។
ក្រោយពេលឃាត់ខ្លួនរួចហើយ សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទាំង២នាក់ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និង ចាត់ការតាមនីតិវិធី៕