រាជធានីភ្នំពេញនិងបណ្ដាខេត្តតំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដី៣០ភាគរយ

16 ម៉ោងមុន

រាជធានីភ្នំពេញ៖ ប្រទេសកម្ពុជា នឹងមានភ្លៀងធ្លាក់ នៅរាជធានីភ្នំពេញ និង ខេត្តនានា គ្របដណ្ដប់លើផ្ទៃដី ចាប់ពី២៥ភាគរយ រហូតដល់៣៥ភាគរយ នៅតាមតំបន់មួយចំនួន។

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ថា៖ សម្ពាធទាបគ្របដណ្តប់លើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា អាងទន្លេមេគង្គ នៅលើសមុទ្រចិនខាងត្បូង។

ស្ថានភាពបែបនេះ នឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១២-១៤ ខែឧសភា ឆ្នាំ២០២៥៖

១-តំបន់វាលទំនាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា ២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និង បស្ចិម មានល្បឿនមធ្យម៣ម៉ែត្រក្នុងវិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ ជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៣០ភាគរយ។

២-តំបន់ខ្ពង់រាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។ ខ្យល់បក់មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម៥ម៉ែត្រក្នុងវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរ៉ែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៣៥%។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និង សីតុណ្ហភាពមធ្យមអតិបរមា ៣៦°C។ ខ្យល់បក់មកពីទិសនិរតី និង បស្ចិម មានល្បឿនមធ្យម៣ម៉ែត្រក្នុងវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី២៥%។

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ៕

ពត័មានពេញនិយម