រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និង ឧតុនិយម បានបញ្ជាក់ នៅក្នុងព្រឹត្ដិបត្រព័ត៌មាន ស្ដីពីស្ថានភាពធាតុអាកាស នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ថា៖
របបខ្យល់មូសុងឦសាន ជាមួយនឹងសម្ពាធទាប គ្របដណ្ដប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គក្រោម និង លើព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ចាប់ពីថ្ងៃទី១០ដល់ទី១២ ខែមេសា ឆ្នាំ២០២៥៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និង សីតុណ្ហភាពមធ្យមអតិបរមា ៣៥អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និង បូព៌ មានល្បឿនមធ្យម ២ម៉ែត្រក្នុង១វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្ដាល និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដី ២០ភាគរយ លាយឡំជាមួយខ្យល់កន្រ្ដាក់ និង ផ្គររន្ទះ។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និង សីតុណ្ហភាពមធ្យមអតិបរមា ៣៥អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និង អាគ្នេយ៍ មានល្បឿនមធ្យម ៤ម៉ែត្រក្នុង១វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី ជួរភ្នំដងរ៉ែក និង ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ លាយឡំជាមួយខ្យល់កន្ដ្រាក់ និង ផ្គររន្ទះ។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២៤អង្សាសេ និង សីតុណ្ហភាពមធ្យមអតិបរមា ៣៥អង្សាសេ។ ខ្យល់បក់មកពីទិសបូព៌ និង អាគ្នេយ៍ មានល្បឿនមធ្យម ៣ម៉ែត្រក្នុង១វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ លាយឡំជាមួយខ្យល់កន្រ្ដាក់ និង ផ្គររន្ទះ។
-រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា ០,២៥ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ០,៧៥ម៉ែត្រ៕