សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្លូវជាតិលេខ៧១សេ ត្រូវបានរំពឹងថានឹងជួយលើកកម្ពស់ក្នុងការនាំចេញផលិតផលកសិ-ឧស្សាហកម្ម ជាពិសេសកៅស៊ូ

12-មេសា-2025 - ម៉ោង 02:09:PM

អាចជារូបភាពនៃ 1​ នាក់, ជើងតម្កល់ និង អក្សរ​ដែល​និយាយថា 'STPM

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ផ្លូវ ជាតិលេខ៧១សេ ត្រូវបានរំពឹងថានឹងជួយលើកកម្ពស់ក្នុងការនាំចេញផលិតផលកសិ-ឧស្សាហកម្ម ជាពិសេសកៅស៊ូ ដែលជាតម្រូវការដ៏ចាំបាច់របស់សកលលោក ព្រមទាំអាចជួយទាក់ទាញទេសចរ និងនិវិ យោគិនបន្ថែមទៀតឱ្យមកកាន់តំបន់នេះ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាពរបស់ប្រជាពលរដ្ឋ។អាចជារូបភាពនៃ 8 នាក់ និង អក្សរ​ដែល​និយាយថា 'PM

សម្ដេចធិបតីបានបញ្ជាក់ថា ម្យ៉ាងវិញទៀតផ្លូវជាតិមួយនេះក៏បានបង្ហាញពីការតភ្ជាប់ក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ដែលរស់នៅយ៉ាងកុះករនៅក្នុងតំបន់នេះ ជាពិសេសភាពសុខដុមនីយកម្មខាងជំនឿរសាសនារវាងអ្នកកាន់សាសនាព្រះពុទ្ធ និងសហគមន៍សាសនិឥស្លាមកម្ពុជាឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំថែមទៀតតាមរយៈការប្រាស្រ័យទាក់ទងពាណិជ្ជកម្មជាមួយគ្នា។

ការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រីដូចនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម ក្រោមឥណទានសហប្រតិបត្តិការពីរដ្ឋាភិបាលចិន នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥។អាចជារូបភាពនៃ 4 នាក់, ជើងតម្កល់ និង អត្ថបទ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា សមិទ្ធផលផ្លូវមួយខ្សែនេះក៏នឹងផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុង ការធ្វើដំណើរកម្សាន្តទៅទីជិតឆ្ងាយក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈាន មកដល់នាពេលដ៏ខ្លីខាងមុខនេះ ដោយសម្តេចធិបតីនាយករដ្ឋមន្ត្រីបានជម្រាបជូនជនរួមជាតិថា ឆ្នាំនេះយើងនឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តដើម្បីជួបជុំមហាគ្រួសារខ្មែរ អបអរសាទរពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិនៅលើទឹកដីអង្គរវត្ត ខេត្តសៀមរាប ហើយក៏មានការរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅតាមបណ្តាខេត្តផ្សេងទៀតនៅទូទាំងប្រទេសផងដែរ ខណៈដែលនៅខេត្តកំពង់ចាមឆ្នាំនេះដូចជាប្លែក ប្លែកដោយ ត្រង់ថា អាជ្ញាធរខេត្តគ្រោងនឹងប្រើប្រាស់លៀសហាលប្រមាណ៣តោន ដាក់លាតសន្ធឹងនៅលើចម្ងាយ ផ្លូវប្រវែង១គីឡូម៉ែត្រឯណោះ ដែលការណ៍នេះក៏ជាការទាក់ទាញមួយផងដែរសម្រាប់សង្ក្រាន្តឆ្នាំថ្មីនៅ ខេត្តកំពង់ចាមនាពេលខាងមុខ។អាចជារូបភាពនៃ 10 នាក់ និង អក្សរ​ដែល​និយាយថា 'STPM

ថ្លែងចេញពីវេទិកានៃពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម ក្រោមឥណទានសហប្រតិបត្តិការពីរដ្ឋាភិបាលចិននេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយកសាងផ្លូវជាតិលេខ៧១សេដ៏មានសារៈសំខាន់នេះ ហើយថាជាការពិតណាស់សាធារណរដ្ឋប្រជាមានិតចិន គឺជាមិត្តដ៏រឹងមាំមួយដែលមិនអាចខ្វះបានរបស់កម្ពុជា ដែលបានជួយគាំទ្រដល់ការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច-សង្គមនៅទូទាំងប្រទេសកម្ពុជា ដោយក្នុងនោះមិត្តចិនក៏ត្រូវបានទទួលស្គាល់ជាប្រទេសដៃគូលំដាប់ ទី១ ដែលបាន និងកំពុងផ្តល់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងជាច្រើន និងជាបន្តបន្ទាប់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាននៅកម្ពុជា ដែលគិតទល់ពេលបច្ចុប្បន្ន គឺមានទំហំទឹកប្រាក់សរុបប្រមាណជាង៣ពាន់លានដុល្លារអាម៉េរិក សម្រាប់គាំទ្រដល់ការលើកកម្ពស់គុណភាពផ្លូវថ្នល់ និងការតភ្ជាប់ប្រទាក់ក្រឡានៅទូទាំងប្រទេស និងនៅក្នុងតំបន់៕អាចជារូបភាពនៃ 1​ នាក់ និង អត្ថបទ

ពត័មានពេញនិយម