ផលិតផលស្រាក្លែងក្លាយ ជាច្រើនត្រូវបានរកឃើញ នៅឃ្លាំងខណ្ឌច្បាអំពៅ

12-មេសា-2025 - ម៉ោង 09:45:AM
អាចជារូបភាពនៃ 4 នាក់ និង អត្ថបទ
នៅព្រឹកថ្ងៃព្រហស្បតិ៍ទីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានការដឹកនាំកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ពីសំណាក់លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ត្រី ជុំ ណារ័ត្ន អនុផែន និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះសហការជាមួយកម្លាំងអធិការនគរបាលខណ្ឌច្បារអំពៅនិងមន្រីជំនាញសាខា ក .ប .ប. រាជធានីភ្នំពេញ អនុវត្តក្រោមការដឹកនាំ សម្របសម្រួល ដោយលោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងផលិតស្រាក្លែងក្លាយ ស្ថិតនៅឃ្លាំងគ្មានលេខ ផ្លូវបេតុង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។អាចជារូបភាពនៃ 2 នាក់ និង អត្ថបទ
ក្រោយពីការត្រួតពិនិត្យបានរកឃើញមានផលិតផលស្រាក្លែងក្លាយ ជាច្រើនប្រភេទ រួមឧបករណ៍ សម្ភារៈ ស្រា សម្រាប់លាយ និងសំបកដប កេសទទេ សម្រាប់ច្រកចូលទៅតាមប្រភេទដបស្រា មានម៉ាកល្បី របស់ក្រុមហ៊ុននានា ដែលរួមាន ស្រាសម្រាប់លាយ២៨៩កេស ស្មើនឹង ៣៣៩៦ដប ស្រាក្លែងក្លាយ ចំនួន ៨០កេស ស្មើនឹង ៩១៦ដប ឧបរកណ៍កែច្នៃ សំបកដប និងកេសទទេ មួយចំនួនទៀត។អាចជារូបភាពនៃ ភេសជ្ជៈ និង អត្ថបទ
វត្ថុតាងស្រា ក្លែងក្លាយទាំងនោះ ត្រូវបានលោកស្រីព្រះរាជអាជ្ញារង អនុញ្ញាតឱ្យធ្វើការដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ននៅអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីចាត់វិធានការតាមនីតិវិធីបន្ត ដោយឡែកសំបកដប និងកេសទទេ បានរក្សាទុកនៅទីតាំងដដែល ហើយត្រូវបានឃ្លុំបេសៀលបិទទីតាំងជាបណ្តោះអាសន្ន៕អាចជារូបភាពនៃ 1​ នាក់, ប្រដាប់​ក្មេង​លេង និង អត្ថបទ

ពត័មានពេញនិយម