សម្ដេចធិបតី សរសើរក្រសួងអប់រំផ្គួចផ្ដើមរៀបចំ «ទិវាអំណាន» ឡើងដើម្បីជំរុញការអានដល់សិស្ស

ម្សិលមិញ ម៉ោង 03:10:PM

អាចជារូបភាពនៃ 1​ នាក់, ជើងតម្កល់ និង អត្ថបទ


ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត បញ្ចប់ការសិក្សា នៅវិទ្យាស្ថានវ៉ាន់ដា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសានស៍ថា កោតសរសើរក្រសួងអប់រំ យុវជន និងកីឡា ដែលបាន ផ្គួចផ្ដើមរៀបចំ «ទិវាអំណាន»ឡើងដើម្បីជំរុញការអានដល់សិស្ស។

អាចជារូបភាពនៃ 5 នាក់, ប្រាសាទ, ជើងតម្កល់ និង អត្ថបទសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានសង្កេតឃើញថា បច្ចុប្បន្ននេះចលនានៃការអានសៀវភៅ មានការ កើនឡើង ដែលនេះគឺជាសកម្មភាពល្អណាស់ ខណៈកាលពីសម័យមុនមិនសូវសម្បូរសៀវភៅ ឬឯកសារអានទេ ប៉ុន្ដែឥឡូវនៅតាមសាលារៀននីមួយៗ មានសៀវភៅសច្រើន សម្រាប់ ជំនួយការអាន និងរៀនបន្ថែមដល់សិស្ស។

សម្ដេចធិបតី បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្គួចផ្ដើមទិវាអំណានឡើង ដើម្បីជំរុញការអានដល់សិស្ស ខណៈនៅថ្ងៃទី១១ ខែមីនានេះ ក្រសួងកំពុងប្រារព្ធទិវាជាតិអំណានលើកទី១០ ក្រោមប្រធានបទ «ការអានផ្សារភ្ជាប់អន្តរជំនាន់មនុស្សក្នុងសង្គម» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។អាចជារូបភាពនៃ មនុស្សម្នាក់ ឬច្រើននាក់ និង អក្សរ​ដែល​និយាយថា 'STPM

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ថ្លែងក្នុងពិធីប្រារព្ធទិវាជាតិអំណានលើកទី១០ ១១ មីនា ២០២៥នេះថា ដើម្បីលើកកម្ពស់ការអាន នៅឆ្នាំ២០១៤ ក្រសួងអប់រំ បានដាក់ឱ្យ អនុវត្តឡើងវិញនូវការរៀនតែងសេចក្តី និងការសរសេរតាមអាននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។ ក្រសួងបានពង្រឹងការបង្រៀនអំណាននៅកម្រិតថ្នាក់ដំបូងនៅបឋមសិក្សា ដោយសហការជាមួយអង្គការដៃគូ ព្រមទាំងរៀបចំបានជា «កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង» រួមមាន សៀវភៅណែនាំសម្រាប់គ្រូ សៀវភៅជំនួយសិស្ស បណ្ណអក្សរ-រូបភាព សៀវភៅហ្វឹកហាត់ សរសេរ និងសៀវភៅរឿង ៦០ ចំណងជើង។ ក្រសួងក៏បានបញ្ចូលការអនុវត្តកញ្ចប់សម្ភារៈ អំណានថ្នាក់ដំបូង និងសម្ភារៈគណិតវិទ្យាថ្នាក់ដំបូង ទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ដែលជាកត្តាចាំបាច់បំផុត សម្រាប់លើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀន។អាចជារូបភាពនៃ 2 នាក់, អំពូល និង ជើងតម្កល់

ឯកឧត្តមបានបន្តថា ក្រសួងបាននិងកំពុងបន្ត ធ្វើការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជូនលោកគ្រូ អ្នកគ្រូ តាមរយៈការពង្រឹងសមត្ថភាពគ្រូបង្រៀន ថ្នាក់ទី១ ទី២ និងទី៣ ដោយមានកម្មវិធីបំប៉នច្បាស់លាស់ សម្ភារឧបទេសសម្បូរបែប និងគ្រូឧទ្ទេសប្រកបដោយសមត្ថភាព និងបំណិនវិជ្ជាជីវៈខ្ពស់ ដើម្បីធានាថា សិស្សានុសិស្សគ្រប់រូប មានមូលដ្ឋានគ្រឹះរឹងមាំ ក្នុងការឈានទៅសម្រេចបានជោគជ័យការសិក្សានៅថ្នាក់បន្តបន្ទាប់ ទៀត។អាចជារូបភាពនៃ តុ និង ជើងតម្កល់ឯកឧត្តមបញ្ជាក់ថា ដូចឆ្នាំកន្លងមកដែរ ទិវាជាតិអំណានឆ្នាំនេះ ក្រសួងបានរៀបចំការប្រឡងប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ នៅថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ដើម្បីទទួល “ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដោយជ្រើសរើសសិស្សទៅតាមកម្រិតសិក្សានីមួយៗ អនុលោមទៅតាមវិញ្ញាសា បីសំខាន់ៗសម្រាប់សិស្សានុសិស្សរួមមាន៖ ១-ការប្រឡងប្រជែងអានអត្ថបទ ២-ការប្រឡង ប្រជែងស្ងួតកំណាព្យ និង ៣- ការប្រឡងប្រជែងតែងនិពន្ធ៕អាចជារូបភាពនៃ អំពូល, តុ និង ជើងតម្កល់

ពត័មានពេញនិយម