រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម កាលពីព្រឹក ថ្ងៃចន្ទទី១០ ខែមីនា ឆ្នាំ២០២៥ បានចេញសេចក្ដីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា ខណៈរបបខ្យល់មូសុងឦសាន ជាមួយសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេ មេគង្គក្រោម និងលើព្រះរាជាណាចក្រកម្ពុជា។
ក្រសួងធនធានទឹក បានបញ្ជាក់ ថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និង សីតុណ្ហភាពមធ្យមអតិបរមា ៣៥អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និង បូព៌ាមានល្បឿនមធ្យម២ម៉ែត្រក្នុងវិនាទី។ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី១៥ភាគរយ។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យម អតិបរមា៣៦អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និង បូព៌ា មានល្បឿនមធ្យម៣ម៉ែត្រក្នុងវិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ក្រចេះ និងមណ្ឌលគិរី អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី១០ភាគរយ។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពមធ្យមអប្បបរមា ២៣អង្សាសេ និងសីតុណ្ហភាពមធ្យម អតិបរមា ៣៥អង្សាសេ។ ខ្យល់បក់មកពីទិសឦសាន និង អាគ្នេយ៍ មានល្បឿនមធ្យម២ម៉ែត្រក្នុងវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និង ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី២០ភាគរយ។
-រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា០,២៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ៕